ម្ចាស់​ស្រី​អៀន​មុខ​ឡើង​ក្រហម ពេល​ឆ្កែ​សំណព្វចិត្ត​ពាំ​លិង្គ​សិប្ប​និមិត្ត​មកឱ្យ​

212
ចែករម្លែក

ឆ្កែ​មួយ​ក្បាល​បានធ្វើឱ្យ​ម្ចាស់​ស្រី​របស់​វា​ភ្ញាក់​ព្រើត និង​អៀន​មុខ​ឡើង​ក្រហម បន្ទាប់ពី​វា​ខាំ​ពាំ លិង្គ​សិប្ប​និមិត្ត​ដែល​វា​ប្រទះឃើញ​តាមផ្លូវ​មិន​ព្រម​លែង​អំឡុងពេល​ដើរលេង​ជាមួយ​គាត់​។
​ ​
​អ្នកស្រី លី​សា ក្រូ​ស (Lissa Cross) ដែល​មកពី​តំបន់​ឃែ​ន​បឺ​រី (Canterbury) ប្រទេស​នូ​វែ​ល សេ​ឡង់ និយាយថា ពេល​គាត់​កំពុង​ដើរលេង​ជាមួយ​ឆ្កែ​ញី​របស់គាត់​ឈ្មោះ ហា​នី (Huni) អាយុ ៤ ឆ្នាំ​តាម​បណ្ដោយ​មាត់ទន្លេ​នៅពេល​ព្រឹក ស្រាប់តែ​វារ​ត់​ចូល​គុម្ពោត​ព្រៃ​បាត់​មួយស្របក់ ហើយ​ចេញ​មកវិញ​ឃើញ​ពាំ​លិង្គ​សិប្ប​និមិត្ត​មកជា​មួយ​។ ពេល​ឃើញ​បែប​នោះ ស្ត្រី​វ័យ ៤៨ ឆ្នាំ​រូបនេះ​បាន​ផ្ទុះសំណើច និង​អៀន​មុខ​ឡើង​ក្រហម​។​
​ ​
​គាត់​បាន​ស្រែក​បញ្ជា​វា​ឱ្យ​ទម្លុះ​ចុះ​ជិត​កន្លះ​ម៉ោង ទម្រាំ​តែ​វា​ធ្វើតាម​ហើយ​គាត់​បាន​យក​វាទៅ​កប់​ចោល​នៅ​កន្លែង​មាន​សុវត្ថិភាព​៕ ប្រែ​សម្រួលៈ​ខុម