ម្ចាស់​ iPhone 8 កុំ​ដំឡើង​ទៅ​ iOS 11.3 ឲ្យ​សោះ​ បើធ្លាប់​ជួសជុល​អេក្រង់​

425

iOS 11.3 មាន បន្ថែម នូវ មុខងារ ថ្មីៗ ដូច ជា Battery Health និង កាប់ អាប់ដេត ARKit ជា ដើម។ អ្វី គួរ ឲ្យ សោក ស្ដាយ នោះ ប្រសិន បើ iPhone 8/8 Plus ដែល ធ្លាប់ ជួសជុល អេក្រង់ តាម ហាង មិន ផ្លូវ ការ iOS ជំនាន់ ថ្មី នេះ នឹង ធ្វើ ឲ្យ ទូរសព្ទ អ្នក លែង ដំណើរ ការ។

ផ្អែក តាម ចុះ ផ្សាយ របស់ Motherboard អ្នក ប្រើ ប្រាស់ iPhone 8/8 Plus មួយ ចំនួន ដែល បាន ជួសជុល អេក្រង់ តាម ហាង មិន ផ្លូវ ការ បាន រាយការណ៍ ថា iPhone របស់ ពួក គេ គាំង ចុច មិន ទៅ ក្រោយ អាប់ដេត ទៅ កាន់ iOS 11.3។

តាម ការ លើក ឡើង របស់ អ្នក ជួសជុល មួយ រូប ប្រចាំ ហាង ដែល មាន ទីតាំង នៅ រដ្ឋ Ohio បាន ឲ្យ ដឹង ថា បញ្ហា នេះ ប្រហែល ជា ជាប់ ទាក់ ទង នឹង Microchip ដែល ធ្វើ ឲ្យ អេក្រង់ iPhone 8 មាន ដំណើរ ការ មិន ដំណើរ ការ ជា មួយ អេក្រង់ ដែល មិន មែន ផលិត ដោយ Apple។

គួរ ដឹង ថា កាល ពី ខែ តុលា ឆ្នាំ កន្លង ទៅ បញ្ហា ស្រដៀង គ្នា នេះ បាន កើត ឡើង ម្ដង ដែរ ប៉ុន្តែ Apple បាន បញ្ចេញ ការ អាប់ដេត Software ដើម្បី ដោះ ស្រាយ ភ្លាមៗ។ ទាក់ ទង នឹង បញ្ហា ថ្មី នេះ វិញ គេ មិន ទាន់ ឃើញ មាន ប្រតិកម្ម ពី ក្រុមហ៊ុន Apple នៅ ឡើយ ទេ៕

ប្រភព៖ Engadget ប្រែ សម្រួល៖ សុខហេង/sn