ម្ជូរគ្រឿង​បង្កង​

624
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ​បង្កង ២​ក្បាល
– ​សាច់​ត្រី ១​កង់ (​ដាក់​ក៏បាន​មិន​ដាក់​ក៏បាន​)
– ​ល្ហុង ១​ផ្លែ​តូច​ល្មម (​ហាន់​ជា​ចំណិត​ធំៗ​ល្មម​)
– ​គ្រឿងការី ២​ស្លាបព្រា​បាយ​
– ​ទឹកអំពិល ៣​ស្លាបព្រា​បាយ​
– ​ស្ករស ១/២​ស្លាបព្រា​បាយ​
– ​ទឹកត្រី ២​ស្លាបព្រា​បាយ​

+ ​វិធី​ធ្វើ​
– ​ដាក់​ដាំទឹក​ឲ្យ​ពុះ​បង់​គ្រឿងការី និង​ទឹកអំពិល​ចូល​កូរ​ឲ្យ​សព្វ​ទើប​ដាក់​ល្ហុង​ចូល និង​ដាក់​ទឹកត្រី ស្ករស ទុក​ឲ្យ​ពុះ​៥​នាទី ទើប​ដាក់​បង្កង និង​សាច់​ត្រី​ចូល​ទុក​ឲ្យ​ពុះ​ឆ្អិន​ត្រី​និង​បង្កង​រួច​ជាការ​ស្រេច ៕ ប្រភព​: poiluang_cooking