ម្ជូរ​ក្រអៅឈូក​ពងត្រី​

1167

+ ​គ្រឿងផ្សំ​៖
– ពងត្រី​រ៉ស់
– ត្រី​ចង្វាមូល
– កំពឹស
– ក្រអៅឈូក
– ល្ហុង​ខ្ចី
– ម្អម
– ជីរនាងវង
– ម្ជូរអម្ពិល
– ម្ទេស
– ខ្ទឹមស
– ទឹកត្រី
– ស្ករស
– អំបិល
– ​ម្សៅ​ស៊ុប​

+ ​វិធី​ធ្វើ​៖
– វិធី​ចម្អិន​ដំបូង​ត្រូវ​ចិញ្ច្រាំ​ខ្ទឹមស​ឲ្យ​ម៉ដ្ឋ ហើយ​ចាក់​ចូលក្នុង​ទឹក​ពុះ មុននឹង​បន្ថែម​ពងត្រី​រ៉ស់ ត្រី​ចង្វាមូល កំពឹស​។
– បន្ទាប់មក​ត្រូវ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា ម្ទេស ខ្ទឹមស ទឹកត្រី ស្ករស អំបិល និង​ម្សៅ​ស៊ុប ហើយ​សឹម​បង់​ម្ជូរអម្ពិល​ចូល និង​ភ្លក្ស​រសជាតិ​សាប​ប្រៃ​តាម​ចំណូលចិត្ត​។
– បន្ទាប់មកទៀត​ត្រូវ​បង់​ចំណិត​ល្ហុង និង​ក្រអៅឈូក​ចូល​។
– ពេល​ដួស​ដាក់​ឆ្នាំងភ្លើង​ដើម្បី​ញ៉ាំ ចាំ​បង់​ជីរនាងវង ម្អម និង​ម្ទេស​ជាការ​ស្រេច​៕​ ប្រភព: Cooking Recipe Pro