ម្ជូរ​ខ្ទិះ​សាច់គោ​

600

+ គ្រឿងផ្សំ​៖
– សាច់គោ (​សាច់​កំភួន សាច់​ស្លម្ជូរ​គ្រឿង មិនបាច់​យក​សាច់​ផុយ​ទេ​)
– ម្នាស់ សណ្តែកកួរ​
– គល់​ស្លឹកគ្រៃ​ហាន់ ស្លឹក​ក្រូចសើច
– រមៀត
– រំដេង
– ខ្ទឹមស
– ខ្ទឹមក្រហម​
– ម្ជូរសណ្តាន់ ឫ អំពិល​ទុំ​
– សណ្តែកដី​លីង​
– ម្ទេស​ឆ្អើរ​
– គ្រឿងការី​
– ខ្ទិះដូង​
– ប្រហុក ឫ កាពិ​
– ស្ករស អំបិល ទឹកត្រី​

+ របៀប​ធ្វើ​៖
-​ហាន់សាច់​គោ​ជា​បន្ទះ​តូចៗ កាត់​ម្នាស់​ជា​ដុំ​តូចៗ កាត់​សណ្តែកកួរ​ខ្លីៗ​
– ម្ទេស​ឆ្អើរ​យក​សរសៃ​យក​គ្រាប់​ចេញរួច​ត្រាំ​ទឹក​អោយ​រីក រួច​ចិញ្ច្រាំ​លាយ​ស្ករ​(​ដើម្បី​កុំអោយ​ហឹរ​ពេក​) អោយ​ម៉ត់​។
– បុក​ឫ​កិន គល់​ស្លឹកគ្រៃ​ហាន់ ជាមួយ​ស្លឹក​ក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី​លីង រួច​ដាក់​បុក​ច្របល់​ជាមួយ​ម្ទេស​ឆ្អើរ​ចិញ្ច្រាំ និង​គ្រឿងការី​។​
– ចិញ្ច្រាំ​ប្រហុក (​បើ​ប្រើ​កាពិ​ឫ​ប្រហុក​សាច់​មិនបាច់​ចិញ្ច្រាំ​ទេ​)​ចាក់​ខ្ទិះដូង​ន្តិ​ច​ចូលក្នុង​ឆ្នាំង រួច​ដាក់​គល់​ស្លឹកគ្រៃ​បុក​និង​ប្រហុក​ចិញ្ច្រាំ​ចូល លឺ​ង​ច្របល់​ចូលគ្នា រួច​ដាក់​សាច់គោ​ច្របល់​ចូលគ្នា​មួយ​ច្រប​ក់​។
– ដាក់​ម្ជូរសណ្តាន់ ឫ អំពិល​ទុំ រួច​ដាក់​ទឹកត្រី អំបិល ស្ករ បិត​គំរប់​ឆ្នាំង​ទុកអោយ​ពុះ​បន្តិច​។
– ថែម​ខ្ទិះដូង​រួច​រំងាស់​មួយស្របក់ ទើប​ដាក់​ម្នាស់​និង​សណ្តែកកួរ​ចូល​។ ទុកអោយ​ពុះ​ម្តងទៀត ភ្លក់​ប្រៃ​ផ្អែម​រួច​ជាការ​ស្រេច​។​

​ចំណាំ​៖
​បើ​មិន​កូរ​គ្រឿង​មុន​នឹងដាក់​សាច់មាន់​ចូល​ទេ សំលការី​យើង​មិន​ឡើង​ពណ៌​ក្រហម​ស្អាត​ទេ​។ បើ​យក​សាច់​ផុយ ពេល​ដាក់​ម្នាស់​ចូល​ច្បាស់​ជា​រលួយ​សាច់​លែង​ឆ្ងាញ់​៕ ប្រភព​: Khmercook​