ម្ជូរ​គ្រឿង​ប្រ​លិ​ត​

1253
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ត្រី​ពោ ១​ក្បាល​
– ព្រលិត ២​ខាំ​
– គ្រឿង​បុក ២​ស្លាបព្រា​បាយ​
– ប្រហុក ១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹកអំពិល​ទុំ ២​ស្លាបព្រា​បាយ​
– ស្ករស ១/២​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ភ្លះ​ត្រី​យក​សាច់​ហាន់​ជា​ដុំ​ធំៗ​ល្មម បក​ព្រលិត​កាត់​ខ្លីៗ​ល្មម​លាង​ទឹក​ឲ្យ​ស្អាត​
– ដាក់​ដាំទឹក​ល្មម​មួយ​សម្ល​ឲ្យ​ពុះ​រួច​ដាក់​គ្រឿង​បុក និង​ជ្រុំប្រហុក រួច​បង់​សាច់​ត្រី​ចូល ដាក់​ទឹកត្រី ទឹកអំពិល​ទុំ ស្ករស កូរ​ឲ្យ​សព្វ​គ្រឿង​ពេល​ត្រី​ឆ្អិន​ទើប​ដាក់​ព្រលិត​ចូល​គ្រប​ទុក ឲ្យ​ឆ្អិន​បន្លែ​រួច​ជាការ​ស្រេច ៕ ប្រភព​: zomx and foods​