ម្ជូរ​ត្រប់​ត្រី​កញ្ចុះ​

496

+​គ្រឿងផ្សំ​៖
– ត្រប់ក្រាមរមាស​
– ពងត្រី​រ៉ស់ ត្រី​កញ្ចុះ​
– ម្ទេស​ប្លោក​ក្រហម​បៃតង​
– ខ្ទឹមស ស្លឹក​រមៀត អម្ពិល​ទុំ​
– ប្រហុក អំបិល ស្ករស និង​ម្សៅ​ស៊ុប​។​

+​វិធី​ធ្វើ​៖
– ដំបូង​ត្រូវយក​ត្រី​កញ្ចុះ​ប្រលាក់​ប្រៃ​មក​ត្រាំ​ទឹក​ឲ្យ​រីក រួច​លាង​ឲ្យ​ជ្រះ​អំបិល​។​
– បន្ទាប់មក​ដាក់​ឆ្នាំង​ដាំទឹក​ឲ្យ​ពុះ​។​
– ដំ​ខ្ទឹមស​ដាក់ចូល​ទឹក​កំពុងពុះ រួច​ជ្រុំប្រហុក សឹម​ដាក់​ពងត្រី​រ៉ស់​ចូល​។​
– បន្ទាប់មកទៀត​ទើប​ដាក់​ត្រី​កញ្ចុះ​ចូលក្នុង​ទឹក​ពុះ សឹម​បង់​គ្រឿងផ្សំ​រសជាតិ​មាន អំបិល ស្ករស និង​ម្សៅ​ស៊ុប​។​
– បន្ថែម​រសជាតិ​ជូរ​ដោយ​ជ្រុំ​អម្ពិល​ទុំ ហើយ​ភ្លក្ស​ថា​តើ​រសជាតិ​សមល្មម​ហើយ​ឫ​នៅ​?
– បន្ទាប់មក​ទើប​ដាក់​ចំណិត​ត្រប់ និង​ម្ទេស​ប្លោក​មួយ​រំពុះ​។​
– ស្លឹក​រមៀត​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើងៗ​រោយ​ពីលើ​សម្លម្ជូរ​នោះ​ជាការ​ស្រេច ៕ ប្រភព​: វិជ្ជា​ធ្វើ​ម្ហូប​