ម្ដាយភ្លេចខ្លួនមួយភ្លែតកូនរអិលជើងធ្លាក់ចូលទឹកស្លាប់

694
ចែករម្លែក

​​ដោយ:​គ្រញូង/​បាត់ដំបង ៖ ​កុមារា​ម្នាក់​អាយុ​១​ឆ្នាំ​បាន​រអិល​ជើង​ធ្លាក់​ពីលើ​ផែបណ្តែត​ទឹក ​បណ្តាលឲ្យ​លង់ទឹក​ស្លាប់​ដោយសារ​ម្តាយ​នាំទៅ​លេង​នៅ​ផែ​ហើយ​ធ្វេសប្រហែស​មិនបាន​មើលថែទាំឲ្យ​ដិតដល់​។ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី៤ ​ខែធ្ នូ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្រុមទី២ ភូមិអន្លង់​តា​អួរ ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ ។​

លោក​អនុសេនីយ៍ត្រី ​ជា សាវឿន ​មន្ត្រី​អាវុធ​​ហត្ថ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ​បានឲ្យដឹងថា​ កុមារា​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ លាង ហ៊ាន អាយុ​១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

លោក​មន្ត្រី​អាវុធហត្ថ​រូបនេះ​បាន​បញ្ជាក់ថា ​មូលហេតុ​ដែលនាំឱ្យ​ក្មេងប្រុស​នោះ​លង់ទឹក​ស្លាប់​ដោយសារតែ​ម្តាយ​នាំ​កូនប្រុស​ខ្លួន​ទៅ​​លេង​នៅមុខ​ផែ​ហើយ​ម្តាយ​ភ្លេចខ្លួន​មួយ​ភ្លែត​​ មិនបាន​មើល​កូនឲ្យ​ដិតដល់​ក៏​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹក​លង់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​៕B/

#