ម្ដាយ​ភ័យ​ស្ទើរ​រត់​ជាន់​ពេទ្យ ពេល​ឆ្លុះ​អេកូ​ពិនិត្យ​ផ្ទៃពោះ​ឃើញ​កូន​ខ្លួនឯង​ដូច​បិសាច​

292
ចែករម្លែក

​នារី​មានគភ៌​វ័យក្មេង​ម្នា​ក់រង​ការភិតភ័យ​យ៉ាងខ្លាំង ពេលដែល​នាង​ឃើញ​មុខ​កូន​ក្នុង​ផ្ទៃមុខ​របស់ខ្លួន​អំឡុងពេល​ឆ្លុះ​អេកូ ដោយសារតែ​កូន​នោះ​បើកភ្នែក​
​គ្រលួងៗ​ដូច​បិសាច ហើយ​ថែមទាំង​ញញឹម​ដាក់​កាមេរ៉ា​អេកូ​ទៀត​។​

​នាង ឡាយ​អែន​ណា ខា​រីង​ថុ​ន (Iyanna Carrington) វ័យ ១៧ ឆ្នាំ​មកពី​ក្រុង​រិច​ម៉ុ​ន (Richmond) រដ្ឋ​វើ​ជី​នៀ (Virginia) សហរដ្ឋ​អាម៉េរិក ដែលមាន​គភ៌ ២៤ សប្ដាហ៍​បាន​ទៅ​ឆ្លុះ​អេកូ​ដើម្បី​តាមដាន​សុខភាព និង​ហេតុតែ​ចង់ឃើញ​មុខ​កូន​។

​អេក្រង់​អេកូ​បង្ហាញ​មុខមាត់​ស្រស់ស្អាត​របស់​ទារក​ក្នុង​ផ្ទៃ ហើយ​ឆ្មប​ប្រាប់ថា​ជា​កូនស្រី​។ ប៉ុន្តែ​នៅពេល​ឆ្មប​លុ​ញ​ពោះ​ឆ្លុះ​អេកូ​ម្ដងទៀត ស្រាប់តែ​នារី​ជា​ម្ដាយ​ភិតភ័យ​យ៉ាងខ្លាំង នៅពេល​ទារក​ក្នុង​ផ្ទៃ​របស់​នាង​បើកភ្នែក​គ្រលួងៗ​ដូច​បិសាច ហើយ​ញញឹម​ដាក់​កាមេរ៉ា​អេកូ​។

​ទោះជា​យ៉ាងណា ក្រោយ​អារម្មណ៍​បាត់​ភ័យ នាង និង​ឪពុក​ក្មេង រ៉ា​លី​ក (Raleek) សប្បាយចិត្ត​ឡើងវិញ នៅពេល​ឆ្មប​បញ្ជាក់ថា ទារក​នោះ​ធម្មតា​ដូច​ទារក​ដទៃ​ដែរ និង​គ្មានអ្វី​គួរឱ្យ​បារម្ភ​។
​ម្ដាយ​វ័យក្មេង​រូបនេះ បាន​បង្ហោះ​រូប​ឆ្លុះ​អេកូ​ដ៏​ចម្លែក​នេះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​អមដោយ​សំណេរ​ដែលមាន​ខ្លឹមសារ​ថា “​ខ្ញុំ​ចាប់ផ្តើម​ស្រលាញ់​កូន​បិសាច​នេះ​កាន់តែខ្លាំង​ឡើង​ហើយ​”៕ ប្រែ​សម្រួលៈ ខុម