ម្តាយ​ចិន​អាយុ​៥០​ឆ្នាំ​ម្នាក់នេះ​ស្អាត​ខ្លាំងពេក​ដល់​ថ្នាក់​គេ​ច្រឡំ​ស្មានតែ​ជា​មិត្តស្រី​របស់​កូនប្រុស​បង្កើត​

1218
ចែករម្លែក
  • 16
    Shares

​ម្តាយ​ស្បែក​ចាំ​ម្នាក់ ដែល​ឱ្យ​តម្លៃ​រូបរាង​ស្អាត​ដូច​យុវវ័យ​របស់ខ្លួន​ទៅលើ​របប​ហាត់ប្រាណ​ដ៏​ខ្លាំងក្លា​នៅ​រដូវរងា​នោះ បាន​ជ្រើស​យក​ការហាត់​ប្រាណ​ថ្មី​មួយទៀត​នៅលើ​ឆ្នេរសមុទ្រ​ក្រោម​ពន្លឺ​ថ្ងៃ​។​

​លោកស្រី លីវ យ៉េ​លីន (Liu Yelin) ដែលជា​អ្នក​ស្រឡាញ់​ឈុត​ប៊ី​គី​នី បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ភ្ញាក់ផ្អើល បន្ទាប់ពី​បាន​លាតត្រដាង​ពី​អាយុ​ពិត​របស់ខ្លួន ហើយ​ជារឿយៗ​តែងតែ​ត្រូវគេ​ច្រឡំ​ស្មានតែ​ជា​មិត្តស្រី​របស់​កូនប្រុស​អាយុ ២៣ ឆ្នាំ​របស់គាត់​។​

​ម្តាយ​ស្បែក​ស្អាត​រូបនេះ​បាន​និយាយថា អាថ៌កំបាំង​នៃ​រូបរាង​មិនគួរ​ឱ្យ​ជឿ​របស់គាត់ គឺ​ដោយសារ​គាត់​ហែល​ទឹក​បឹង​រៀងរាល់​រដូវរងា​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ឥឡូវនេះ​តារា​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​នេះ​ហាក់ដូចជា​បាន​រកឃើញ​ចំណង់​ចំណូលចិត្ត​ថ្មី​មួយទៀត គឺ មុជ​ក្នុង​ទឹកសមុទ្រ​ត្រូពិច​។​

​កាលពី​ដើមខែ​នេះ ស្ត្រី​អាយុ ៥០ ឆ្នាំ​មកពី​ប្រទេស​ចិន​រូបនេះ​បាន​នាំយក​របប​ហាត់ប្រាណ​ដ៏​មហិច្ឆតា​របស់គាត់​ទៅកាន់​ឆ្នេរ​មាស​នៃ​ប្រទេស​ហ្វីលីពីន​។​

​បណ្ណារក្ស​ចូលនិវត្តន៍​រូបនេះ​បាន​ហោះ​ទៅ​កោះ​បូ​ហូល​ដើម្បី​រៀន​មុជទឹក​ឥតគិតថ្លៃ​រួមគ្នា​ជាមួយ​កូនប្រុស​របស់គាត់​។​

​លោកស្រី​លីវ​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​ថា “​ខ្ញុំ​តែងតែ​ស្រលាញ់​សមុទ្រ​ហើយ​ដឹង​ពី​របៀប​មុជ​ទៅ​បាតសមុទ្រ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ចង់​បង្កើតឱ្យមាន​ការប្រកួត​ប្រជែង​ថ្មី​សម្រាប់​ខ្លួន​ខ្ញុំ​។ ខ្ញុំ​ចង់​លោត​ចូលទៅក្នុង​សមុទ្រ​ឱ្យបាន​ជ្រៅ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​ដោយ​គ្មាន​គ្រឿង​បរិក្ខារ​អ្វី​ទាំងអស់​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី លីវ យ៉េ​លីន អាយុ ៥០ ឆ្នាំ​ហើយ​ស្បែក​នៅតែ​ចាំ​ដូច​ក្រមុំ
#