ម្តាយ​ជាង ២ ពាន់​នាក់​នាំគ្នា​បំបៅ​ដោះ​កូន​ជា​សាធារណៈ​ដើម្បី​គាំទ្រ​ដល់​ការលុបបំបាត់​ករណី​ស្លាប់​កុមារ​នៅ​ហ្វីលីពីន​

630
ចែករម្លែក

​ម្តាយ​ហ្វីលីពីន​រាប់ពាន់នាក់​បាន​បំបៅ​ដោះ​កូន​ជា​សាធារណៈ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​សីហា ដោយ​ខ្លះ​ពាក់​បូ​និង​ឈុត​ស៊ុប​ពើ​ហេ​រ៉ូ​។​

​ស្ត្រី​ជាង ២.០០០ នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីក្រុង​ម៉ានីល​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ​សម្រាប់​យុទ្ធនាការ​របស់​រដ្ឋាភិបាល ដែលមាន​គោលបំណង​ធ្វើឱ្យ​ម្តាយ​កាន់តែ​ច្រើនឡើង​ប្តូរ​មក​បំបៅ​ដោះ​កូន​ជាជាង​ផ្តល់​ទឹកដោះគោ​ម្សៅ​កំប៉ុង​ឱ្យ​ទារក​បៅ​។​

​អង្គការ​សុខភាព​ពិភពលោក​និង​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​បានផ្តល់​អនុសាសន៍​ឱ្យ​កុមារ​ទទួលបាន​ទឹកដោះ​ម្តាយ​ក្នុងអំឡុងពេល​៤ ម៉ោង​ដំបូង​នៃ​ការ​សម្រាល ហើយ​ត្រូវ​បំបៅ​ដោះ​តែមួយ​មុខ​គត់​ក្នុង​រយៈពេល ៦ ខែ​ដំបូង​។​

​តែ​ទោះយ៉ាងណា ទីភ្នាក់ងារ​របស់​អ​.​ស​.​ប​ទាំង​២​នេះ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពីដើម​ឆ្នាំនេះ​ថា នៅ​ទូទាំង​ពិភពលោក​ទារក ៣ ក្នុងចំណោម ៥ នាក់​មិនត្រូវ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ឱ្យបាន​ឆាប់​នោះទេ ដោយ​ធ្វើឱ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការស្លាប់​និង​ជំងឺ​។​

​យោងតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា កុមារ​ចំនួន ២៧ នាក់​ក្នុងចំណោម​កុមារ​១​ពាន់​នាក់​បាន​ស្លាប់​មុន​អាយុ ៥ ឆ្នាំ​នៅក្នុង​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស

ម្តាយ​ជាង​២​ពាន់​នាក់​ចូលរួម​បំបៅ​ដោះ​ជា​សាធារណៈ​ដើម្បី​លុបបំបាត់​ការស្លាប់​ទារក​នៅក្នុង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ
#