ម្តាយ​ថៃ​ម្នាក់ ថត​វីដេអូ​ខ្លួនឯង​អំពី​ការ​គំរាម​ចងក​សម្លាប់​កូន​របស់ខ្លួន ដោយសារ​ប្តី​មិន​ឆ្លើយ​ទូរស័ព្ទ​

3093
ចែករម្លែក
  • 33
    Shares

​ស្ត្រី​ម្នាក់ អាយុ​២៨​ឆ្នាំ​រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ថត​វីដេអូ​ខ្លួនឯង​អំពី​ការ​គំរាម​ចងក​សម្លាប់​កូនប្រុស​អាយុ​មួយឆ្នាំ​របស់​នាង កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី ប្តី​របស់​នាង​មិនបាន​ឆ្លើយ​ទូរស័ព្ទ​នៅពេល​នាង​បាន​ហៅ ហើយ​បាន​បដិសេធ​មិន​មក​ផ្ទះ​ពី​ការងារ​ដើម្បី​នាំ​នាង​ចេញ​ក្រៅ​ដើរលេង​តាម​ការគ្រោងទុក​របស់​ពួកគេ​។​

​ក្នុង​វីដេអូ​មួយ ដែល​បាន​បញ្ជូនទៅ​ប្តី​របស់​នាង​នោះ នាង ណា​រូ​មន ចាំ​ប៉ា​សឺត អាយុ​២៨​ឆ្នាំនេះ បាន​លើក​កូន​របស់​នាង​ឡើង​ហើយ​ចងខ្សែ​មួយ​នៅ​ជុំវិញ​ករប​ស់វា ។ នាង​បាន​និយាយថា “​អ្នកឯង​ឃើញ​ទេ​… កូន ចូ … អ្នកឯង​យកចិត្តទុកដាក់​អ្នកផ្សេង​ខ្លាំងណាស់ ។ នេះ ជា កូន​របស់​អ្នកឯង ដែរឬទេ ហើយ​នេះ ជា​ខ្សែ​ចង​មើលឃើញ​ទេ​… នេះ​នែ​!”​។​

​បន្ទាប់មក នាង បាន​ចង​រុំ​ព័ទ្ធ​ក​របស់​ក្មេងប្រុស​នេះ ហើយ​បាន​បោះ​វា​ទៅលើ​ពូក ខណៈដែល​វា​បាន​ស្រែ​យំ​។​

​ក្នុង​វីដេអូ​នេះ នាង​បាន​និយាយ​បន្តថា “​មើល​វា​ទៅ​! វា​មិន​ងាប់​ទេ ។ ខ្ញុំ​មិន​ចង់ឱ្យ​វា​ងាប់​ទេ ។ ខ្ញុំ​នឹង​យក​វា​ទៅ​កន្លែង​មួយ ហើយ​សម្លាប់​វា​ចោល បើសិន​អ្នកឯង មិន​មក​ផ្ទះ​ថ្ងៃនេះ​ទេ ។ ខ្ញុំ​ពិបាកចិត្ត​ខ្លាំងណាស់​។ អ្នកឯង មិន​ឆ្លើយ​ការហៅ​ទូរស័ព្ទ​របស់ខ្ញុំ​! “​។​

​នាង បាន​បញ្ជូន​វីដេអូ​នេះ ទៅ​ប្តី​របស់​នាង ឈ្មោះ ចា​គ្រី​ត សៃ​ស៊ូ​ប៉ាន អាយុ​៣២​ឆ្នាំ នៅ​ព្រឹក​នោះ ។ លោក សៃ​ស៊ូ​ប៉ាន បាន​និយាយប្រាប់​នាង​ថា គាត់​ត្រូវ​យាម​ជំនួស​វេន​យាម​របស់​មិត្តភក្តិ​របស់គាត់​នៅ​កន្លែងធ្វើការ ហើយ​មិន​បានមក​ផ្ទះ​ដើម្បី​នាំ​នាង​ទៅ​ដើរលេង​ទេ​។​

​បន្ទាប់មក លោក សៃ​ស៊ូ​ប៉ាន បាន​បញ្ជូន​វីដេអូ​នេះ ទៅ​ម្តាយ​របស់គាត់ ដែល​បាន​បង្ហោះ​វា​លើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​សុំ​រក​ជំនួយ​។ វីដេអូ​ដែល​គេ​បញ្ជូន​តៗ​គ្នា​នេះ បានដឹង​ដល់​ប៉ូលិស ហើយ​បាន​ទៅធ្វើ​អន្តរា​គម​នៅផ្ទះ​របស់​នាង នៅ​សង្កាត់​ឡា​ត​ក្រ​បាង​ក្នុង​ទីក្រុង​បាងកក​។​

​នាង ចាំ​ប៉ា​សឺត បាន​បើកទ្វារ ហើយ នាង​ត្រូវបាន​នាំខ្លួន​ទៅ​ស្ថានីយ​ប៉ូលិស​ដើម្បី​សួរនាំ​។​
​ដោយនិយាយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នោះ នាង​បាន​និយាយថា ប្តី​របស់​នាង​មិន​ខ្វល់​ចំពោះ​នាង​ទេ ហើយ​នាង​ភ័យខ្លាច​ថា គាត់​(​ប្តី​) រក​ស្រី​ថ្មី​។​

​នៅ​ស្ថានីយ​ប៉ូលិស នាង​ចាំ​ប៉ា​សឺត បាន​ស្រែ​យំ និង​បាន​និយាយថា នាង​មិន​មានបំណង​ធ្វើឱ្យ​កូន​របស់​នាង​របួស​និង​ឈឺចាប់​ទេ​។ នាង​និយាយថា “​ប្តី​របស់ខ្ញុំ មិន​យកចិត្តទុកដាក់​ជាមួយ​ខ្ញុំ​និង​កូន​ទេ ។ ខ្ញុំ​បានធ្វើ​រឿងនេះ​គឺ​គ្រាន់តែ​ឱ្យ​គាត់​ខឹង​តែប៉ុណ្ណោះ ។ ខ្ញុំ​មិនបាន​ថត​ផ្សាយ​ផ្ទាល់​នោះទេ​ខ្ញុំ​គ្រាន់តែ​បញ្ជូន​វា​ទៅ​គាត់​តែប៉ុណ្ណោះ​”​។​

​ដោយបាន​និយាយ​ការពារ​ទង្វើ​របស់​នាង​នោះ នាង​បាន​និយាយថា នាង​នៅតែ​បាន​កាន់​កូន​ជាប់​នៅពេលដែល​ទាញ​ខ្សែ​ចងក​របស់​កូន​នេះ​។​
​មិនមាន​សេចក្តីរាយការណ៍​ថា​តើ​នាង​នឹង​មានទោស​យ៉ាងណា​នោះទេ ចំពោះ​ទង្វើ​របស់​នាង​បែបនេះ ប៉ុន្តែ ប៉ូលិស បាន​និយាយ​យ៉ាងខ្លី​ថា នឹងមិន​មាន​នរណា​មើលថែទាំ​កូន​នេះ​ទេ បើសិន​ម្តាយ​របស់​វា ត្រូវបាន​ដាក់គុក​នោះ​៕ ដោយ៖ សុខា

នៅ​ស្ថានីយ​ប៉ូលិស នាង ចាំ​ប៉ា​សឺត បាន​ស្រែ​យំ និង សកម្មភាព​គំរាម​ចងក​សម្លាប់​កូន​របស់ខ្លួន ក្នុង​វីដេអូ​នេះ
#