ម្តាយ​នៅ​តិច​សាស​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ចាក់សោ​ទុក​កូនតូច​ពីរ​នាក់​ឱ្យស្លាប់​ក្នុង​រថយន្ត រួច​សម្ងំ​ចូល​ផ្ទះ​ជក់​កញ្ឆា​

801
ចែករម្លែក

ប៉ូលិស​និយាយថា ម្តាយ​នៅ​រដ្ឋ​តិច​សាស​មួយរូប​កំពុង​ប្រឈម​ការចោទប្រកាន់​ជុំវិញ​ការស្លាប់​កូន​គាត់​ពីរ​នាក់​ដោយសារ​ត្រូវ​កម្តៅ​ខ្លាំងពេក បន្ទាប់ពី​កូន​ទាំងពីរ​ត្រូវបាន​រកឃើញ​ចាក់សោ​ជាប់​ក្នុង​រថយន្ត​កាលពី​ខែ​មុន​។

​ពួកគេ​និយាយថា លោកស្រី ស៊ីន​ធៀ ម៉ា​រី រ៉ា​ន់​ដុល បាន​សារភាពថា គាត់​បាន​ចាក់សោ​ទ្វារ​ដើម្បី​បង្រៀន​កូនស្រី​អាយុ​ពីរ​ឆ្នាំឈ្មោះ ជូ​លៀត នូវ “​មេរៀន​មួយ​” បន្ទាប់ពី​នាង​បដិសេធ​ចាក​ចេញពី​រថយន្ត​។​

ប៉ូលិស​និយាយថា ជូ​លៀត និង ប្អូនប្រុស​អាយុ ១៦ ខែ ឈ្មោះ ខា​វ៉ា​នូ ត្រូវបាន​ប្រកាស​ស្លាប់​នៅ​ម៉ោង​ប្រហែល ១៦:៣០ នាទី​នៅ​ថ្ងៃទី ២៦ ឧសភា​។ ប៉ូលិស​និយាយថា សីតុណ្ហភាព​នៅ​ខាងក្រៅ​នៅ​គ្រានោះ​គឺ​ប្រហែល ៣៥,៥ អង្សា​។​

​ការិយាល័យ​ប៉ូលិស​ស្រុក​ផាក​ឃើ​និយាយថា ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅផ្ទះ​របស់លោក​ស្រី​រ៉ា់​ន់​ដុល ក្បែរ​បឹង​វី​ឌ័​រ​ហ្វ​ត ។ ការិយាល័យ​នេះ​បានឱ្យដឹង​ទៀតថា “​តាមរយៈ​ការសម្ភាសន៍​ជាច្រើន លោកស្រី​រ៉ា​ន់​ដុល​បាន​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន ដែល​នាំទៅដល់​ការស្លាប់​កូន​របស់គាត់​”​។​

​ក្នុង​ចម្លើយសារភាព​បឋម​របស់ខ្លួន ស្ត្រី​រូបនេះ​និយាយថា កូន​គាត់​បាន​ចូលក្នុង​រថយន្ត​ដោយ​ខ្លួនឯង ហើយ​ចាក់សោ​ខ្លួនឯង​នៅ​ខាងក្នុង​។​

ម្តាយ​អាយុ ២៤ ឆ្នាំ​រូបនេះ​ក៏​និយាយ​ដែរ​ថា បន្ទាប់ពី​ឃើញ​ពួកគេ​នៅ​ខាងក្នុង​នោះ គាត់​បាន​បំបែក​បង្អួច​ដើម្បី​ជួយសង្គ្រោះ​ពួកគេ​។​

​ប៉ុន្តែ​ទីបំផុត គាត់​បាន​សារភាពថា គាត់​ឃើញ​កូនៗ​លេង​នៅក្នុង​រថយន្ត​នៅ​ម៉ោង​ប្រហែល ១២:១៥ នាទី​នៅថ្ងៃនោះ​។​

​នៅពេល​ជូ​លៀត​បដិសេធ​ចេញពី​រថយន្ត លោកស្រី​បាន​បិទទ្វារ “​ដើម្បី​ផ្តល់​មេរៀន​ឱ្យ​កូនស្រី​ម្នាក់នេះ​” ដោយ​នឹក​គិតថា កូនស្រី​នេះ​អាច​ចាក​ចេញពី​រថយន្ត​ដោយ​ខ្លួនឯង និង​យក​ប្អូនប្រុស​នាង​ចេញពី​រថយន្ត នៅពេល​ត្រៀមខ្លួន​ចេញពី​រថយន្ត​។ នេះ​បើតាម​ការិយាល័យ​ប៉ូលិស​និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។

ការិយាល័យ​និយាយថា ម្តាយ​នេះ​បាន​ចូលទៅ​ក្នុងផ្ទះ ជក់​កញ្ឆា មុនពេល​លង់លក់​ក្នុង​ដំណេក​ប្រហែល ២ ទៅ ៣ ម៉ោង​។

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​និយាយថា ម្តាយ​នេះ​ក៏​សារភាព​ដែរ​ថា គាត់​បាន​បំបែក​បង្អួច​ដើម្បី​ធ្វើឱ្យ​ករណី​ស្លាប់​នេះ​មើលទៅ​ប្រៀប​បីដូច​ជា​ឧបទ្ទវហេតុ​។

លោកស្រី​រ៉ា​ន់​ដូ​ហ្វ​ឥឡូវ​ប្រឈម​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដោយ​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​កូន​ទាំងពីរ​៕

លោកស្រី ស៊ីន​ធៀ ម៉ា​រី រ៉ា​ន់​ដុល