ម្តាយ​បង្ខំ​កូនស្រី​អាយុ ប្រាំ ឆ្នាំ​ឱ្យធ្វើ​ពេស្យា​

455
ចែករម្លែក

​ស្ត្រី​វ័យ ២៨ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​ផា​នុម សា​រ៉ា​ខាម (Phanom Sarakham) ខេត្ត​ឆាក់​ឆឺ​ន​សៅ (Chachoengsao) ប្រទេស​ថៃ ពីបទ​លក់​កូនស្រី វ័យ​ប្រាំ​ឆ្នាំ​របស់ខ្លួន​ឱ្យធ្វើជា ទាសករ​ផ្លូវភេទ​ដោយ​យក​ថ្លៃ​ពី​២០០​បាត​ទៅ ៣០០ បាត​សម្រាប់​ការរួមរ័ក​ជាមួយ​ភ្ញៀវ​ម្តង​។ នេះ​បើ​យោងតាម​វរសេនីយ៍ឯក គ្រាង​ក្រៃ ប៊ូ​ន​សុន (Kriengkrai Boonson) ស្នងការរង​ខេត្ត​ខាង លើ​បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២២ ខែមេសា​។​
​ ​
​ម្តាយបង្កើត​ដែលមាន​ចិត្តជា​តិរច្ឆាន និង​បិសាច​តណ្ហា​វ័យ ៥២ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ​កុមារី រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ទីតាំង​ដាច់ស្រយាល មួយ​ក្នុង​តំបន់ ណង យ៉ាវ (Tambon Nong Yao)​។​
​ ​
ប៉ូលិស​និយាយថា បុរស​ល្មោភកាម​បាន​ប្រើ​ឧបករណ៍​សិច​ទៅលើ​កុមារី​រងគ្រោះ​។ ការចាប់ខ្លួន​នេះ​ធ្វើ ឡើង​តាម​ពាក្យបណ្តឹង ក្រោយពី​កុមារី​រងគ្រោះ​ត្រូវ​ម្តាយ​បង្ខំ​ឱ្យ​ប្រកប​របរ​នេះ​បាន​។

​ស្ត្រី​ជា​ម្តាយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្បួង​ឱ្យ​កុមារ​ធ្វើ​ពេស្យា ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​បង្ខិតបង្ខំ ចំណែកឯ​បុរស​ល្មោភកាម​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​អនីតិជន អាយុ​ក្រោម ១៦ ឆ្នាំ និង​បទ​បៀតបៀន​កេរ្តិ៍​ភេទ​អនីតិជន​អាយុ​ក្រោម ១៥ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម​