ម្តាយ​បង្ខំ​ឱ្យ​កូនស្រី​រួមរ័ក​ជាមួយ​ខ្លួន និង​ឪ​ចុង​ដើម្បី​ដល់​ចំណុចកំពូល​ត្រូវបាន​ចាប់ខ្លួន​

357
ចែករម្លែក

ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់​បាន​បង្ខំ​ឱ្យ​កូនស្រី​បង្កើត​វ័យ​ជំទង់​រួមរ័ក​ជាមួយ​ខ្លួន និង​ឪពុកចុង​ដើម្បី “​ធ្វើឱ្យ​តណ្ហា​ពុះកញ្ជ្រោល​ឈានដល់​ចំណុចកំពូល​” ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់ ប៉ូលិស​មូលដ្ឋាន​។
​ ​
​ប្ដី​ប្រពន្ធ​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ បានចាប់ផ្តើម​បៀតបៀន​ផ្លូវភេទ​យុវតី​រងគ្រោះ​វ័យ ១៦ ឆ្នាំ​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែតុលា ឆ្នាំមុន​។
​ ​
​ដំបូង ពួកគេ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​នាង​ដោយ​សន្យា​ឱ្យ​លុយ និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជា​ថ្នូរ ប៉ុន្តែ​នាង​បាន​បដិសេធ​។ ក្រោយមក​ម្តាយ​របស់​នាង​ក៏​បង្ខំ​ឱ្យ​នាង​ចូលរួម​ក្នុង​អំពើ​អនាចារ នេះ​តែម្តង​។

​រឿងនេះ​បាន​បែកការណ៍​ក្រោយពី​យុវតី​រងគ្រោះ​ប្រាប់​ឪពុក​បង្កើត​របស់ខ្លួន​។ បន្ទាប់ពី​ដឹង​រឿងរ៉ាវ ដ៏​លាមក​នេះ បុរស​ជា​ឪពុក​បង្កើត​ដែល​បាន​លែងលះ​ម្តាយ​របស់​នាង​កាលពី​ឆ្នាំ ២០១១ ក៏បាន​ប្តឹង ប៉ូលិស​ភ្លាមៗ​រហូត​ឈានទៅដល់​ការចាប់ខ្លួន​ម្តាយ និង​ឪពុកចុង​។​

​ប្ដី​ប្រពន្ធ​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​នៅ​តំបន់​ប៉ាន​កូ​រ៉ា​ន (Pancoran) ក្រុង​ហ្សា​ការ​តា ហើយ​ប្រឈមការជាប់​ពន្ធនាគារ​ដ​ល់​ទៅ ១៥ ឆ្នាំ បើ​តុលា​ការរកឃើញ​ដូច​ការចោទប្រកាន់​មែន​៕ ប្រែ​សម្រួល​: ខុម