ម្តាយ​បំបៅ​ដោះ​កូន​អាច​នឹង​ស្រក​ទម្ងន់​?

209
ចែករម្លែក

លើសពី​ការ​ផ្តល់នូវ​ការ ចិញ្ចឹម​បីបាច់ និង​ការជួយ​ការពារ​កូន របស់​អ្នក​ពី​ការ​មាន​ជំងឺ​ការ​បំបៅ​ដោះ កូន ក៏​អាចជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់ ដែល​បាន​កើនឡើង​ក្នុងអំឡុងពេល​មាន ផ្ទៃពោះ​បាន​ផងដែរ ។​
​ ​
​នៅពេលដែល​អ្នក​បំបៅ​ដោះ កូន អ្នក​បាន​ប្រើប្រាស់​កោសិកា​ខ្លាញ់​ដែល​ស្ថិតនៅក្នុង​ខ្លួន របស់​អ្នក​អំឡុង ពេល​មាន​ផ្ទៃពោះ រួមជាមួយ​កាឡូរី ពី របប​អាហារ​របស់​អ្នក ដើម្បី​ជំរុញ​ដល់ ការផលិត​ទឹកដោះ និង​ចិញ្ចឹម​កូន​របស់ អ្នក​បាន ។ ការ​ស្រក​ទម្ងន់​ក្នុងអំឡុង ពេល​បំបៅ​ដោះ​កូន អាច​កើតឡើង​សូម្បី តែ​នៅពេល​អ្នក​ធ្វើតាម​ការណែនាំ ដែល​ឱ្យ​បរិភោគ​បន្ថែម​ពី​៤០០​ទៅ ៥០០​កាឡូរី ក្នុង​មួយថ្ងៃ ដើម្បី​រក្សា ថាមពល​ក៏ដោយ ។​
​ ​
ទោះជា​យ៉ាងណា​បន្ទាប់ពី ពេល​ឆ្លងទន្លេ​រួច​ភ្លាម អ្នក​អាច​ស្រក ទម្ងន់​បាន​ប្រហែល​៦,៨​គីឡូក្រាម ។ ការ ស្រក​ទម្ងន់​មាន​សភាព​បន្តិច​ម្តងៗ ដែល ប្រហែល​០,៤៥​ទៅ​០,៩​គីឡូក្រាម​ក្នុង មួយខែ​សម្រាប់​ប្រាំ​មួយខែ​ដំបូង​បន្ទាប់ពី ការឆ្លង​ទន្លេ និង​ថយចុះ​បន្តិច​ម្តងៗ ចាប់ ពី​នោះ​តទៅ ។​
​ ​
ជា​ញឹកញាប់​អ្នក​ត្រូវ​ចំណាយ ពេល​ប្រាំមួយ​ទៅ​ប្រាំបួន​ខែ​ក្នុងការ សម្រក​ទម្ងន់​ដែល​បាន​កើនឡើង ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ៕ ដោយ​៖ health.com.kh​