ម្តាយ​មិន​បរិភោគ​សាច់​, ត្រី កូនប្រុស​ងាយ​កើត​មហារីក​

1017
ចែករម្លែក

​ប្រសិន​ម្តាយ​បរិភោគ​ប្រូតេអ៊ីន​តិចពេក ក្នុងពេល​មានគភ៌ និង​ឲ្យ​កូនបៅហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅ​កូនប្រុស អាច​កើន​ថែម​ប៉ុន្មាន​ដង ។​

​ការស្រាវជ្រាវ​ថ្មី​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ប្រេ​ស៊ី​ល​បញ្ជាក់ថា ទម្លាប់​មិន​បរិភោគ​សាច់​ត្រី និង​អាហារ​សម្បូរ​ប្រូតេអ៊ីន​ផ្សេងៗ​របស់​ស្ត្រី​មួយចំនួន អាច​ឥទ្ធិពល​ធំ​ដល់​កូនប្រុស​របស់គេ​ដល់​ទៅ ៧០ ទៅ ៨០ ឆ្នាំ ក្រោយ ។ នោះ​គឺ​ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត នៅ​កូនប្រុស​អាច​កើនឡើង​ច្រើនដង ។​

​ការស្រាវជ្រាវ​ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី​វិទ្យាសាស្ត្រ The Journal of Gerontoglogy: Series A ។​

​ចំពោះ​បុរស​ធម្មតា​, មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​ប្រភេទ​មហារីក​គួរ​ឲ្យ​ខ្លាច មាន អត្រា​កើត ដល់​ទៅ ១/៨ បុរស ។ ចំពោះ​មាតា​បរិភោគ​ខ្វះ​ប្រូតេអ៊ីន​ពេល​មានគភ៌​, ហានិភ័យ​នេះ​កើន​ខ្ពស់​ឡើង ៣៣% ពេល​កូនប្រុស​នោះ​អាយុ​បាន ៧០ ទៅ ៨០ ឆ្នាំ និង​កើន​ដល់ ៥០% ប្រសិន​ម្តាយ​របស់គេ​នៅ​នៅតែ​បរិភោគ​ខ្វះ​ប្រូតេអ៊ីន​ពេល​ឲ្យ​កូនបៅ ។​

​សាស្ត្រ​ចា​រ្យ Luis Justulin Junion អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា​៖ «​ការប្រាស្រ័យ ជាមួយ​របប​អាហារ​ខ្វះ​ប្រូតេអ៊ីន​ពី​ក្នុង​ពោះ​ម្តាយ ធ្វើ​ឲ្យ​ថមថយ​ការរីកចម្រើន​របស់​ក្រពេញ​ប្រូ​ស្តា​ត​» ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ស្ត្រី​ក្នុងដំណាក់កាល​មានគភ៌ និង​ឲ្យ​កូនបៅ គួរ​បរិភោគ​តិច​បំផុត ១៧% ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ​