ម្តាយ​រវល់​ទៅយក​អង្ករ​មក​បិតស្រា​កូន​លង់ទឹក​ស្លាប់​

686
ចែករម្លែក

ដោយៈ ស្រី​កា /​កំពង់ធំៈ​ក្មេងប្រុស​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​ម៉ោងជាង​៩ នាទី​ព្រឹក ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ខ្លួនឯង ក្នុងភូមិ​ចំបក់​បញ្ញា ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ។​
​សព​ឈ្មោះ ជា មន្នី អាយុ​ប្រាំ​ឆ្នាំ ។​តាម​ការបំភ្លឺ​ពី​ម្តាយ ឈ្មោះ ឌូ​យ សុ​នា អាយុ​៣៦​ឆ្នាំ ប្រាប់ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ទៅ​ដងទឹក​ពី​ស្រះ ហើយ កូន​គាត់​ក៏​លេង​នៅ​មាត់​ស្រះ​ដែរ​។ នៅ​ព្រឹក​ថ្ងៃកើតហេតុ កូន​គាត់ បាន​ចុះទៅ​ក្នុង​ស្រះ​ទឹក​ម្តង​ហើយ តែ​គាត់​បាន​ហៅ​មក​ផ្ទះ​វិញ ឲ្យ​វា​អង្គុយលេង​ជាមួយនឹង​កូន​ទា​ជិត​កន្លែង​គាត់​បិតស្រា​នៅ​ខាងក្រោយ​ផ្ទះ ។​បន្ទាប់មក​គាត់​បាន​ដើរ​ទៅយក​អង្ករ​នៅក្រោម​ផ្ទះ ពេល​ត្រលប់​មកវិញ​ស្រាប់តែ​បាត់​កូន គាត់​បាន​ដើរទៅ​មើល​ក្នុង​ស្រះ​ក៏​ឃើញ កូន​អណ្តែត​ផ្កាប់មុខ​ក្នុង​ស្រះ​។​គាត់​បាន​ស្រង់​មក​ឲ្យ​គេ​ជួយ​ធ្វើ​ចលនា​នៅតែ​មិនដឹង​ខ្លួន​។ ដោយ​មិន​អស់ចិត្ត​ក៍បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង តែ​គ្រូពេទ្យ ប្រាប់ថា ស្លាប់បាត់​ហើយ ក៏​នាំគ្នា​ដឹក​សព​យកមក​ផ្ទះ​វិញ ៕សរន

ស្រះដែលលក់ក្មេងស្លាប់