ម្តាយ​លើកដៃ​សំពះអង្វរ​ពេក ទើប​យុវជន​ម្នាក់​ផ្អាក​ជក់​គ្រឿងញៀន​

362
ចែករម្លែក
  • 5
    Shares

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈដែល​សមត្ថកិច្ច​ឃាត់​ហៅ​នាំខ្លួន​មក​សាក សួរ រឿង​ជម្លោះ​ហឹ​ង្សា ឆ្លើយ​បែបយ៉ាង​ស្រស់​សង្ហា ក្នុង​រឿង​របស់​រូបគេ​មួយ «​កុំ​តែ​ម្តាយ​លើកដៃ​សំពះអង្វរ​ពេក ទើប​រូបគេ​ផ្អាក​ជក់​គ្រឿងញៀន​» ។ ​វត្តមាន​យុវជន​រូបនេះ គ្រា​ដែល​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ នេះ ។​

​ជន​ខាងលើ​ឈ្មោះ ឈុត សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃទា​១ សង្កាត់​ចោម​វ​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​រូប​នះ​ត្រូវបាន ឃាត់​ហៅ​នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ រួមជាមួយ​បក្ខពួក​២​នាក់ ក្នុង​រឿង​បង្កជម្លោះហិង្សាវាយ​គ្នា កាលពី​យប់​ថ្ងៃទី​៨ ខែមេសា នៅក្នុង​ភូមិ​ព្រៃទា ហើយ​គ្រា​ដែល​សាកសួរ រឿងរ៉ាវ​កាលពី​យប់ នៅ​ព្រឹក​ថ្ងៃទី​០៩​នេះ ជន​ខាងលើសារភាព​ផងដែរ ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀនច្រើន​ខែឆ្នាំ​មកហើយ តែ​ពេលនេះ​ផ្អាក​សិនបាន​៣​ខែ​ហើយ។​

​ជន​ខាងលើ បាន​រៀបរាប់​ពី​ការងារ និង​សកម្មភាព​ដែល​ខ្លួន​ប្រព្រឹត្ត​ខុសឆ្គង ប្រើប្រាស់​គ្រឿងញៀន រហូតដល់​ម្តាយលើកដៃ​សំពះអង្វរសុំ​ឲ្យ​ឈប់​ប្រព្រឹត្ត ទើប​រូបគេ​ផ្អាក​សិន ដើម្បី​យកចិត្ត​ម្តាយ ធ្វើ​ឲ្យ​ប៉ូល​ស​ហួសចិត្ត។ ដោយឡែក​រឿងរ៉ាវសមត្ថកិច្ច​ហៅ​នាំមក​ប៉យ​ស្តិ៍ សមត្ថកិច្ច​បន្ត​តាម​នីតិវិធី៕​B/