ម្នាក់ស្លាប់ មនុស្ស​១១​នាក់​រងរបួស​ក្នុងការ​ផ្ទុះ​ហ្គាស​នៅ​ទីក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក​

2730
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយថាការផ្ទុះខ្លាំងជាបន្តបន្ទាប់ជាច្រើនលើកដែលបានបណ្តាលមកពីការបែកធ្លាយបំពង់បង្ហូរហ្គាស(ឧស្ម័ន)បានធ្វើឱ្យរង្គើញ័រសហគមន៍៣នៅក្បែរទីក្រុងបូស្តុន(Boston)នៅរដ្ឋ ម៉ាសាឆូសេត (Massachusetts) កាលពីថ្ងៃព្រហស្បតិ៍ដោយបានបណ្តាល ឱ្យមនុស្សស្លាប់ម្នាក់និងរងរបួសយ៉ាងហោចណាស់១២នាក់និងជំរុញឱ្យមានការជម្លៀសចេញមនុស្សរាប់រយនាក់។

ការផ្ទុះនេះបានបណ្តាលឱ្យផ្ទះនិងអគារជាច្រើនខូចខាតនិងឆាបឆេះជាអណ្តាតភ្លើង ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យច្រើននាក់បានចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់ភ្លើងឆេះនេះ។

លោក Michael Mansfield ប្រធានអង្គភាពពន្លត់អគ្គិភ័យបាននិយាយនៅសន្និសីទកាសែតមួយថាក្រុមអ្នកស៊ើបអង្កេតអគ្គិភ័យបានសង្ស័យថាដោយសារសម្ពាធខ្លាំងនៃបំពង់បង្ហូរហ្គាសរបស់ក្រុមហ៊ុនឧស្ម័នរដ្ឋColumbia Gas of Massachusettsបានបណ្តាលឱ្យផ្ទុះនិងបង្កជាអគ្គិភ័យ។

កាលពីពេលមុននេះ គឺនៅមុនការផ្ទុះនេះ ក្រុមហ៊ុនឧស្ម័ននេះ បានប្រកាសថាខ្លួននឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធបំពង់ហ្គាសនៅសហគមន៍មួយចំនួននៅទូទាំងរដ្ឋនេះ ប៉ុន្តែ គេមិន​បានដឹងភ្លាមៗថាតើការងារអំពីការផ្លាស់ប្តូរប្រព័ន្ធបំពង់ហ្គាសណាមួយ ត្រូវបានធ្វើឡើងនៅសហគមន៍នោះទេ ៕ដោយ:សុខា/sn

ផ្ទុះឆេះដោយសារផ្ទុះបំបង់ហ្គាសនៅអាមេរិក