ម្នាក់​ដេកពេទ្យ​ពីរ​នាក់​ជាប់​ខ្នោះ​ដោយ​វាយ​និង​កាប់​គ្នា​នៅ​ស្រុក​ប​វេ​ល​

519
ចែករម្លែក
  • 1
    Share

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​បុរស​សង្ស័យ​ពីរ​នាក់​ទៀត​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​ពីបទ​បង្ក​របួសស្នាម​វាយ​និង​កាប់​គ្នា​នៅ​ចំណុច​សំរោង​ជ័យ ស្ថិត​ភូមិ​កំពង់​ភ្នៅ​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ទោ​សុខ​.​សារិន អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​ជនសង្ស័យ​២​នាក់​បាន​វាយ​នឹង​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ យួ​ម កៅ​យី ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​បណ្ដាលឱ្យ​របួសធ្ងន់​។​បន្ទាប់មក​បាន​យក​ជនរងគ្រោះ​ទៅ​ចង​នឹង​ដើម​ស្វាយ​ដំបូក​ចម្ការ រហូតដល់​ម៉ោង​១១​កន្លះ​ព្រឹក​ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក៏​ជួយសង្គ្រោះ​រួច​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​។

​ក្រោយពេល​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​និង​បានធ្វើការ​ស្រាវជ្រាវ​រក​ជនដៃដល់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ រួមមាន​៖ ទី​១.​ឈ្មោះ ភ្លុ​ច បៀ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល និង​ទី​២.​ឈ្មោះ ផល នឿន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/