ម្នាក់​បាក់ជើង​​ និង​ម្នាក់​រងរបួស​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ និង​ម៉ូតូ​បើ​កជែងគ្នា​

583
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ បុរស​ម្នា​ក់បាន​បាក់ជើង​ឆ្វេង​និង​យុវជន​ម្នាក់​ជា​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រោ​ល​ហេតុ​ក​ការណ៍​ម៉ូតូ​ និង​ម៉ូតូ​នេះ​កើតឡើង​កាល​​ពី​ល្ងាច​ថ្ងៃទី​១១ ​ខែមិថុនា​ ឆ្នាំ​២០១៩ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧B ​ត្រង់ចំណុច​ភូមិ​ត្រព​សំ​ព្រលិត​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​។​

លោក ​ឡុង រ៉ា​ន់​ដា​ អធិការរង​ទទួល​ផ្នែក​ច​រា​ខេណ៍​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ ជន​រង​
​គ្រោះ​ទី​១.​ឈ្មោះ​មឿ​ន យឿន ​ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ (​កសិករ​)​ នៅ​ភូមិ​ទឹកផុស ​ឃុំ​អង្គរ​បាន​ ​ស្រុក​សំពៅ​លូន ​(​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​)​។​

ជនរងគ្រោះ​ជិះ​ម៉ូតូ​១​ក្រឿង​ម៉ាក​ហុងដា​ ពណ៌​ខ្មី ​ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​បាត់ដំបង​
1AS9923​។ ​ចំណែក​ភាគី​បង្ក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រិ​ម​ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ ​ដូចគ្នា​ពាក់​​ស្លាក​លេខ​បន្ទាយមានជ័យ​1A4492​ បើកបរ​ដោយ​យុវជន​ឈ្មោះ​ ណ​ម នឿន ​អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​នៅ​ភូមិ​ត្រ​ពាំ​ព្រលិត​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ (​របួសស្រាល​)​។

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ចុះ​វាស៎វែង​ថា​ មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១
គ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​57B​ ធ្វើ​ដំ​ណើ​រ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។ ​ស្របពេលនោះ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មកពី​ក្រោយ​ហើយ​បើក​ជើង​ទាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ បណ្តាលឱ្យ​ដួល​ច្រងាប់ច្រងិល​ហើយ​បាក់ជើង​ខាងឆ្វេង​តែម្តង ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ស្រុក​សំពៅ​លូន​។​ ចំណែក​ក្មេងប្រុស​នោះ​គ្រានតែ​រលាត់​ដៃជើង​។​

លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា ​ក្រោយ​វាស៎វែង​រួច​សមត្ថកិច្ច​ជំនាញ​បាន​យក​ម៉ូតទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធោ​ការដ្ឋាន ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕B/