ម្នាក់​ស្លាប់​និង​រាប់ពាន់នាក់​ផ្លាស់​ទីជម្រក​ដោយសារ​បំណាក់​ដី​នៅ​ជំរំ​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែស​

318
ចែករម្លែក

​ក្រុមមន្ត្រី​ផ្តល់ជំនួយ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​កក្កដា​ថា បំណាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​បង់​ក្លា​ដែស បាន​​សម្លាប់​មនុស្ស​ម្នាក់​និង​បណ្តាលឱ្យ​មនុស្ស​ជាង​៤.៥០០​នាក់ ក្លាយ​ជា​ជន​គ្មាន​ទីជម្រក​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​ពេល​៧២​ម៉ោង​នៅ​មុនពេល រលំ​បាក់​ដី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​នៅ​ជំរំ​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង Cox’s Bazar ។​ជនជាតិ​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៩០០.០០០​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​រស់នៅក្នុង​ជំរំ​ទាំងនោះ​។​

​បំណាក់​ដី​ចំនួន​២៦​លើក​ត្រូវ​បាន​រាយការណ៍​នៅ​ជំរំ​បណ្តោះអាសន្ន​ជាច្រើន​ដែល​បាន​សាងសង់​នៅលើ​ភ្នំ នៅ​ជិត​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​។ ដើមឈើ​នៅ​ទី​នោះ​ត្រូវ​បាន​កាប់​​ឆ្ការ​ដើម្បី​ធ្វើ​ផ្ទះ​ខ្ទម​និង​សម្រាប់​ធ្វើ​អុស​ដុត ដោយ​បណ្តាល​អោយ​ដី​តំបន់​នោះ​មិន​សុវត្ថិភាព​។​

​លោក​Areez Rahman មន្ត្រី​ភ្នាក់ងារ​ទទួល​បន្ទុក​ជ​ន​ភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា​ជំរំ​៣០​កន្លែង​ត្រូវ​បាន​រង​ប៉ះពាល់​ដោយ​ខ្យល់​​ព្យុះ​។ ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ជញ្ជាំង​មួយ​បាន​បាក់​រលំ​លើ​៕​ដោយៈ​សុខា​/sn

ក្មេង​រ៉ូ​ហ៊ីង​យ៉ា​ដើរ​នៅ​ជិត​កន្លែង​រលំ​បាក់​ដី​នៅ​ជំរំ​មួយ នៅ​​ទីក្រុង​Cox’s Bazar ប្រទេស​បង់​ក្លា​ដែស