ម្នាក់​ស្លាប់​និង​១២​នាក់​រងរបួស​នៅក្នុង​ការផ្ទុះ​នៅ​ការដ្ឋាន​សំណង់​មន្ទីរពេទ្យ​នៅ​រដ្ឋ​តិច​សាស់​

1061
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថាកម្មករសំណង់ម្នាក់បានស្លាប់និង១២នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានការផ្ទុះមួយនៅមន្ទីរពេទ្យរដ្ឋតិចសាស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី២៦មិថុនា។

លោក Bob Harrell អ្នកដឹកនាំក្រុមសង្រ្គោះបន្ទាន់ បាននិយាយថា អ្នកដែលបានស្លាប់និងអ្នករងរបួសនោះ គឺជាកម្មករសំណង់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារនៅការដ្ឋានសំណង់មន្ទីរពេទ្យមួយនៅទីក្រុងហ្ឝាតេសវិល(Gatesville )​ក្នុងរដ្ឋតិចសាស់។

ពួកអ្នកឃើញហេតុការណ៍នេះ បាននិយាយថា ម៉ាស៊ីនភ្លើងមួយនៅខាងក្នុងសំណង់មន្ទីរពេទ្យ ដែលកំពុងសាងសង់នេះបានឆេះផ្ទុះដោយបានបណ្តាលឱ្យអំបែងដែកតូចៗហោះ ប៉ើងខ្ទាតមកត្រូវចំមនុស្ស។ ប៉ុន្តែ លោកDave Byrom ប្រធានមន្ទីរពេទ្យនេះបាននិយាយថា ការផ្ទុះនេះ អាចមកពីការផ្ទុះបំពង់ឧស្ម័ន។

លោក Bob Harrell បាននិយាយថា ការផ្ទុះនេះ បានបណ្តាលឱ្យផ្នែកខ្លះនៃសំណង់នេះ ដួលរលំបាក់ ៕

ការផ្ទុះនេះ បានបណ្តាលឱ្យផ្នែកខ្លះនៃសំណង់មន្ទីរពេទ្យនេះ ដួលរលំបាក់