ម្នាក់​ស្លាប់​នៅពេល​ព្យុះសង្ឃរា​វាយប្រហារ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​

1596

ព្យុះសង្ឃរា ម៉ៃឃើល បានឆក់យកជីវិតមនុស្សទី១របស់វាបន្ទាប់ពីវាយប្រហារចូលដល់ដីគោកកាលពីថ្ងៃពុធទី១០តុលា ដោយបង្កការជន់លិចផ្ទះនិងបណ្តាវិថី ព្រមទាំងរំលំដើមឈើនិងបង្គោលភ្លើងនៅតំបន់ឆ្នេរនៃឈូងសមុទ្រម៉ិកស៊ិច។

ពួកមន្រ្តីរដ្ឋផ្លរីដា បាននិយាយថា ម៉ៃឃើល(Michael)ដែលមានល្បឿន២៥៩គីឡូម៉ែត្រក្នុងមួយម៉ោងជាព្យុះខ្លាំងបំផុតដែលវាយប្រហារតំបន់ផានហានឡេនៃរដ្ឋនេះក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។

តំបន់ឆ្នេរដែលខូចខាតបង្កឡើងដោយព្យុះម៉ៃឃើលនៅផ្លរីដា

មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់គេនិងអភិបាលរដ្ឋបានប្រាប់អ្នកស្រុកដែលមិនព្រមចាកចេញអោយនៅក្នុងផ្ទះនិងប្រយ័ត្ន។មនុស្សប្រមាណ៣៧៥.០០០នាក់នៅក្នុងខណ្ឌជាង២០ត្រូវបានបញ្ជាអោយជម្លៀស៕ដោយ:វាសនា

ប្រជាជននាំគ្នាទៅជ្រកក្នុងជម្រកបណ្តោះអាសន្នខណៈព្យុះតំរង់មក