ម្នាក់​ស្លាប់​នៅ​ហុងកុង​ដោយសារ​កូរ៉ូណា​វីរុស​

140
ចែករម្លែក

​បុរស​ម្នាក់​នៅ​ហុងកុង​បាន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ដែល​នេះ​ជា​ការស្លាប់​មនុស្ស​លើកដំបូង​នៅ​ក្រុង​ហុងកុង​ដោយសារ​វីរុស​ថ្មី​ដែល​មាន​ប្រភព​ចេញពី​ក្រុង​វូ​ហាន​​របស់​ចិន​។​

​អាជ្ញាធរ​មន្ទីរពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​កុម្ភៈ​ថា ជនរងគ្រោះ​ជា​បុរស​វ័យ​៣៩​ឆ្នាំ និង​ជា​ជន​ទី​១៣​ដែល​ត្រូវបាន​អាជ្ញាធរ​ហុងកុង​អះអាងថា​បាន​ផ្ទុក​​វីរុស​ឆ្លង​នេះ​។​

​មជ្ឈមណ្ឌល​ការពារ​សុខភាព​ហុងកុង​បាន​និយាយថា បុរស​នេះ​មិន​បាន​ទៅ​ផ្សារ​លក់​អាហារ​ស្រស់ ឬ​ផ្សារ​លក់​គ្រឿង​សមុទ្រ និង​ក៏​មិន​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ឬ​​គ្លី​និច​ណា​ទេ​ក្នុងអំឡុងឆ្លង​វីរុស​។​

​មេដឹកនាំ​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​១០​ក្នុងចំណោម​ច្រកព្រំដែន​១៣​ជាមួយ​ចិនដីគោក ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​កូរ៉ូណា​​វីរុស​ថ្មី តែ​មិន​បាន​បិទ​ព្រំដែន​ទាំងស្រុង​តាម​ការទាមទារ​របស់កូ​ដករ​ទេ​។​

​លោកស្រី​ការី ឡា​ម បាន​និយាយថា​ការបិទ​ព្រំដែន​ទាំងស្រុង​នឹង​មិន​សមស្រប អនុវត្ត​មិន​កើត ហើយ​រើសអើង​ផង​។​

​កាលពី​ថ្ងៃ​ចន្ទ បុគ្គលិក​ពេទ្យ​ហុងកុង​រាប់រយ​នាក់​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ការងារ​ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​បិទ​ព្រំដែន​ជាមួយ​ចិនដីគោក​ដើម្បី​រារាំង​ការឆ្លង​​រាលដាល​វីរុស​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​វេជ្ជសាស្ត្រ​ហុងកុង​ទាមទារ​អោយ​រដ្ឋាភិបាល​បិទ​ព្រំដែន​ជាមួយ​ចិនដីគោក​ជា​បណ្តោះអាសន្ន​