ម្នាក់​ស្លាប់ រាប់ពាន់​ត្រូវបាន​ជម្លៀស​នៅពេល​ព្យុះ​វាយប្រហារ​ហ្វីលីពីន​

144
ចែករម្លែក

មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់​បាន​ស្លាប់​នៅ​ហ្វីលីពីន​និង​រាប់​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​នៅពេល​ប្រតិបត្តិការ​តាម​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​ម៉ានីល​ត្រូវបាន​ផ្អាក​ដោយសារ​​តែ​ព្យុះ​កាំ​មូរី​(Kammuri )​ខិតចូល​មក​កាន់តែ​ជិត​កោះ​ធំ​លូ​ហ្សុន​។​

​កាំ​មូរី បាន​កើន​កម្លាំង ជាមួយនឹង​ល្បឿន​ខ្យល់​១៥៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​

​ដំណើរការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ម៉ានីល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ ដើម្បី​ជា​ការបង្ការ​សុវត្ថិភាព​។​

​ជា​ព្យុះ​ទី​២០​ដែល​វាយប្រហារ​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ កាំ​មូរី ធ្វើដំណើរ​តាម​ផ្លូវ​ព្យុះ​ស្រដៀង​គ្នា​មួយ​ឈ្មោះថា រ៉ា​ម​ម៉ា​ស៊ុន កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៤ ដែល​បាន​សម្លាប់​មនុស្ស​១០៤​នាក់​​នៅក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​បាន​បង្ក​ការខូចខាត​ប្រមាណ​៣៨,៦​ពាន់​លាន​ប៉េសូ​។​

​ការ​ធ្លាក់ភ្លៀង​និង​ខ្យល់​ខ្លាំង​ត្រូវ​រំពឹងថា​នឹង​កើតមាន​នៅ​រដ្ឋធានី​ម៉ានីល​នៅ​ព្រឹក​ថ្ងៃ​អង្គារ ជាហេតុ​នាំ​អោយ​បិទ​សាលារៀន​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​កំពុង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម រហូត​ដល់​ថ្ងៃ​១១​ធ្នូ ហើយ​ពួក​អ្នក​រៀបចំ​បាន​និយាយថា​មាន​ផែនការ​ត្រៀម​បង្ការ​រួច​​ជាស្រេច ក្នុងករណី​មាន​ការរំខាន់​ដោយ​ព្យុះ​៕​ដោយ​៖​វាសនា​

មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​នៅពេល​ព្យុះ​កា​មមូរី បោះពួយ​សំដៅ​ហ្វីលីពីន​។​មនុស្ស​ជាង​៦​ម៉ឺន​នាក់​ត្រូវ​បាន​ស្នើ​អោយ​ចាកចេញ​ពី​ផ្ទះ​របស់​គេ​នៅ​តំបន់​ប៊ូ​កូល​