ម្នាក់​ស្លាប់ ៥៣​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​លិច​ទូក​ដឹក​ទេសចរ​ចិន​នៅ​ភូ​កេ​ត​

3254
ចែករម្លែក

បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ និង​ជាង​៥០​នាក់​កំពុង​បាត់​ខ្លួន​ក្រោយពី​ទឹករលក​ធំៗ​បាន​វាយ​ពន្លិច​ទូក​ដឹក​អ្នក​ទេសចរណ៍​ដែល​វិល​មកពី​កោះ​មួយ​នៅ​ខេត្ត​ភូ​កេ​ត​កាលពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើតាម​ការ​អោយដឹងពី​មន្ត្រី​ថ​

​ទូក​ដឹក​អ្នកដំណើរ​ប្រមាណ​៩០​នាក់​នៅពេល​វា​ក្រឡាប់​ដោយសារ​ត្រូវ​រលក​ធំៗ​វាយ ជាហេតុ​នាំអោយមាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​មួយ​រហូតដល់​យប់​ថ្ងៃ​ព្រហស្បតិ៍​​ទី​៥​កក្កដា​។

​របាយការណ៍​បាន​និយាយថា មនុស្ស​៥៣​នាក់​កំពុង​បាត់​ខ្លួន​នៅក្នុង​ទឹក​ដែលមាន​រលក​ធំៗ​។​សាកសព​បុរស​ម្នាក់​ដែល​ពាក់អាវ​ពោង​ត្រូវបាន​ស្រង់​ចេញពី​ទឹក​។​

​ប្រធាន​ទូក​រងគ្រោះ បាន​និយាយថា ទូក​បាន​វិល​ពី​កោះ​រាជា​មកកាន់​ខេត្ត​ភូ​កេ​ត​វិញ​នៅ​ម៉ោង​ប្រមាណ​៤​រសៀល​តែ​ជួប​ព្យុះ បង្ក​ជា​រលក​កំពស់​៥​ម៉ែត្រ​ដែល​ជះ​ទឹក​ចូល​​ពេញ​ទូក​និង​ក្រឡាប់​។​

​អភិបាលខេត្ត​ភូ​គេ​ត លោក​ណូ​រ៉ា​ផាត ផ្លុ​ត​ថង បាន​និយាយថា អ្នកដំណើរ​ជាង​ពាក់កណ្តាល​នៅ​ត្រូវការ​អោយគេ​ជួយ និង​កំពុង​បាត់​ខ្លួន​ខណៈ​ទូក​ជួយសង្គ្រោះ​និង​ទូក​​នេសាទ​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​លិច​ទូក​។​

​យោងតាម​សារព័ត៌មាន​The Phuket News លោក​អភិបាលខេត្ត​បាន​រាយការណ៍​ថា សរុប​មនុស្ស​១៣៨​នាក់​ត្រូវការ​ការជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​៥​កក្កដា​ក្នុង​ឧបទ្ទវហេតុ​​ចំនួន​៣​នៅក្នុង​សមុទ្រ​។​

​មាន​ឧបទ្ទវហេតុ​ក្រឡាប់​ទូក​២​ផ្សេងទៀត​នៅក្នុង​សមុទ្រ​ដដែល​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ។​ទូក​កំសាន្ត Senerita​ដឹក​មនុស្ស​៣៩​នាក់​បាន​ក្រឡាប់​ក្នុង​សមុទ្រ​ដែល​​មាន​រលក​ធំៗ​តែ​អ្នកដំណើរ​ត្រូវបាន​ជួយសង្គ្រោះ​៕ដោយ៖វាសនា

​រូប​ទូរទស្សន៍​បង្ហាញ​អ្នកទេសចរ​ត្រូវបាន​នាំ​មកដល់​កំពង់ផែ​មួយ​នៅ​ភូ​កេ​ត ខណៈ​ស្ត្រី​ខ្លះ​យំ​និង​ឡានពេទ្យ​តំរង់​រង់ចាំ​អ្នករងរបួស​

​អ្នកទេសចរ​ចិន​ដែល​ត្រូវបាន​ជួយ​ស្រង់​ពី​ទឹកសមុទ្រ​ក្រោយ​ទូក​របស់គេ​លិច​