ម្នាក់​ស្លាប់ ៧​នាក់​របួស​ក្នុង​ការបាញ់ប្រហារ​នៅ​ទីក្រុង​ស៊ី​អាថ​ល សហរដ្ឋ​អាម៉េរិក​

109
ចែករម្លែក

​មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​និង​៧​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​នៅពេល​ដែល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​នៅក្នុង​តំបន់​ដ៏​មមាញឹក​មួយ​នៃ​ទីក្រុង ស៊ី​អាថ​ល​ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​។​

​ប៉ូលិស​បាន​និយាយថា​ខ្មាន់កាំភ្លើង​នេះ​បាន​រត់គេច​ពី​កន្លែងកើតហេតុ​នោះ​ហើយ​ប៉ូលិស​មិន​ទាន់​រកឃើញ​អ្នកប្រហារ​នេះ​នៅឡើយ​ទេ រីឯ​មូលហេតុ​នៃ​ការ​​បាញ់​នេះ​ក៏​គេ​នៅ​មិនទាន់​ដឹង​ដែរ​។​

​ក្រុមមន្ត្រី​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង​នេះ បាន​និយាយថា ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​និង​ជនរងគ្រោះ​ផ្សេងៗ​ទៀត ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​។​

​កាសែត Seattle Times បាន​រាយការណ៍​ថា នេះ​ជា​ការបាញ់ប្រហារ​លើក​ទី​៣​នៅ​ទីក្រុង​ស៊ី​អាថ​ល ក្នុង​រយៈពេល​មិន​ដល់​២​ថ្ងៃ​ផង​។​កាលពី​ថ្ងៃ​អង្គារ បុរស​ម្នាក់ ​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​មណ្ឌល​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​នេះ ហើយ​អ្នក​បាញ់ប្រហារ​នេះ ក៏​បាន​រត់គេច​ពី​កន្លែងកើតហេតុ​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូបភាព​ពី​កន្លែងកើតហេតុ​បានបង្ហាញ​ក្រុម​មន្ត្រីប៉ូលិស​ជួយ​សង្គ្រោះ​ជនរងគ្រោះ​