ម្រះ​ចំ​ហ៊ុយ​ញាត់​សាច់ជ្រូក​

2291
ចែករម្លែក

+ គ្រឿងផ្សំ​ស្នូល​
– សាច់ជ្រូក​ចិញ្ច្រាំ​
– ស្លឹក​ខ្ទឹម​
– ខ្ទឹមបារាំង​
– ប៉ិ​គួ​ក​
– ពងមាន់​
– ម្រេច​
– អំបិល​
– ស្ករ ស​
– ម្សៅ​ឆា (​ត្រូវដាក់​បន្តិច ដើម្បី​ឲ្យ​ទន់​សាច់​)

+ របៀប​ធ្វើ​
– យក​សាច់ជ្រូក​ចិញ្ច្រាំ​លាយ​គ្រឿង​ចូលគ្នា​អោយ​សព្វ ។​
– កាត់​ម្រះ​កង់ៗ ឆ្កឹះ​យក​ស្នូល​ចេញ លាង​ទឹក​អោយ​ស្អាត ស្ងោរ​អោយ​ផុយ ហើយ​ស្រង់​លាង​ទឹក ត្រជាក់ ។​
– យក​សាច់​ដែល​លាយ​ហើយ មក​ញាត់​ក្នុង​កង់​ម្រះ ហើយ​ដាក់​ចំ​ហ៊ុយ ។​
– នៅពេល​ឆ្អិន ទើប​ដាក់​បន្ទះ​បង្គា​ពីលើ ចំ​ហ៊ុយ​ពីរ​នាទី ទើប​លើក​ចុះ រួច​ជាការ​ស្រេច ៕ ប្រភព​: Khmom.com​