ម្សិលមិញ​ជាង​ប្រាំមួយ​ម៉ឺន​នាក់​ទៅលេង​បុណ្យ​សង្ក្រាន្ត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​

164
ចែករម្លែក
  • 47
    Shares
ម្សិលមិញ​ជាង​ប្រាំមួយ​ម៉ឺន​នាក់​ទៅលេង​បុណ្យ​សង្ក្រាន្ត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង ពិធីបុណ្យ​សង្ក្រាន្ត​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​១៥ ខែមេសា ឆ្នាំ​២០១៩ មាន​ជាង​៦០.០០០​នាក់​។​ចំនួន​គឺមាន​ការកើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។


​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេ​ត្ព​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង ពិធីបុណ្យ​សង្ក្រាន្ត​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​១៥ ខែមេសា មាន​អ្នកចូលរួម​ប្រមាណ ៦៤.៧៦៣​នាក់ កើនឡើង ២៤,៣០​ភាគរយ​បើ​ធៀប​ឆ្នាំ ២០១៨(​មាន​៥១.១០០​នាក់​)​។​ក្នុងនេះ​ភ្ញៀវ​ជាតិប្រមាណ​៥៤.៧៧៥​នាក់ កើនឡើង​៩,៥៥​ភាគរយ ធៀប​ឆ្នាំ ២០១៨ (​មាន ៥០.០០០​នាក់​) និង អន្តរជាតិ​ប្រមាណ ៩.៩៨៨​នាក់ កើនឡើង​៣៧៥,៦១​ភាគរយ ធៀប​ឆ្នាំ ២០១៨ (​មាន ២.១០០​នាក់​)​។


របាយការណ៍​បាន​បន្តថា តាម​អាកាសយានដ្ឋាន​ហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ថ្ងៃ​១៥ ខែ មេសា សរុប មាន​ជើងហោះហើរ​ប្រមាណ ១៩​ជើង មាន​ភ្ញៀវ​សរុប ប្រមាណ ២.៣៨៩​នាក់ ។​ក្នុងនេះ​ភ្ញៀវ​ជាតិប្រមាណ​៣៥​នាក់ និង អន្តរជាតិ​ប្រមាណ​២.៣៥៤​នាក់​។​


មន្ទីរ​ទេសចរណ៍​ខេ​ត្ព​ព្រះសីហនុ បាន​បន្តទៀតថា ទេសចរ​តាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ១៥ មេសា​មាន​ភ្ញៀវ​សរុប​ប្រមាណ ២.៤៩០​នាក់ គឺ​បាន​ថយចុះ​២២,៥​ភាគរយ​។​ក្នុងនេះ​ភ្ញៀវ​ជាតិ ១.១៨៤​នាក់ ថយចុះ ១២​ភាគរយ អន្តរជាតិ ១.៣០៦​នាក់ គឺ​ថយចុះ​២៤,២៤ ភាគរយ​។​


​ចំណែក​ភ្ញៀវ​ចូល​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា សរុប ៣.២៨៣​នាក់ ។​ក្នុងនេះ​ភ្ញៀវ​ជាតិ ២.៤១៤​នាក់​និង អន្តរជាតិ ៨៦៩​នាក់​។​


រីឯ​ភ្ញៀវ​តាម​បណ្តា​ឆ្នេរ​នានា ថ្ងៃ ១៥ ខែ មេសា មាន​ទេសចរ​សរុប ៤២.៤៧១​នាក់​។​ក្នុងនេះ​ភ្ញៀវ​ជាតិ​សរុប ៣៩.៧៨៥​នាក់ និង អន្តរជាតិ​២.៦៨៦​នាក់ ៕​សរន