ម្ហូប​លក្ខណៈ​គ្រួសារ​ពិសេស នៅ​ណាហ្គា​វើ​លដ៍​

377
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ ៖ 2Pangea ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​របស់​ណាហ្គា​វើ​លដ៍ មាន​បម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់​រៀងរាល់ថ្ងៃ​អាទិត្យ ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ស្រស់ស្រូប​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត​។

រីករាយ​ពិសា​តាមចិត្ត​មុខម្ហូប​ពិសេសៗ​ឈ្ងុយឆ្ងាញ់​ជាច្រើន​ជម្រើស ដូចជា គ្រឿង​សមុទ្រ សាច់ ត្រី​អប់​ផ្សែង ត្រី​ឆៅ​ស៊ូ​ស៊ី ភី​ហ្សា ស៊ុត ម្ហូប​បែប​អាស៊ី អាហារ​បែប​ក្លា​ស៊ី​ក និង​បង្អែម​ជាច្រើន​មុខ​។ មិនតែប៉ុណ្ណោះ 2Pangea ក៏មាន​ចង្ក្រាន​ដែល​ភ្ញៀវ​អា​ចក​ម្ម៉​ង់​ឲ្យ​មេ​ចុងភៅ​ចម្អិន​ផ្ទាល់​ភ្លាមៗ ខណៈ​កូនតូចៗ មាន​កន្លែង​កម្សាន្ត និង​ញ៉ាំ​សូកូឡា ស្ករ​សំឡី និង​ការ៉េម​ផ្សែង​នី​ដ្រូ​សែន​ផងដែរ​។

ណាហ្គា​វើ​លដ៍ ផ្តល់ជូន​នូវ​ការសម្តែង​សិល្បៈ​ផ្ទាល់ និង​ការកម្សាន្ត​ជាច្រើន​សម្រាប់​កុមារ​ពេញ​មួយ​ថ្ងៃរសៀល ដូច​ជាការ​គូររូប​នៅលើ​មុខ រូប​ច្នៃ​ចេញពី​ប៉េងប៉ោង ការ​កូត​វី​យ៉ូ​ឡុង​នៅលើ​ស្បែកជើង​ឈើ​វែង និង​ថតរូប​ជា​មនុស្ស​យន្ត​ដែល​ធានាថា​ពិតជា​សប្បាយរីករាយ​។

​បើក​បម្រើ​រៀងរាល់ថ្ងៃ​អាទិត្យ​ចន្លោះ​ម៉ោង ១១:៣០ ព្រឹក​ដល់​ម៉ោង ៣:៣០ រសៀល អាហារ​ថ្ងៃត្រង់​ពិសេស​នេះ មានតម្លៃ ១៩,៩​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ធំ​ម្នាក់​ក្នុងកំឡុងពេល​ប្រូ​ម៉ូ​សិន (​ដែល​តម្លៃ​ធម្មតា​គឺ ៣៨$) ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ និង ១៤$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​។ អ្នក​អាច​ចត​រថយន្ត​ឥតគិតថ្លៃ​ផងដែរ​នៅក្នុង​ចំណត​ដ៏​ធំ​ទូលាយ​ក្នុង​ណាហ្គា​ទី ២​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ​អ៊ី​ម៉ែ​ល dining@nagaworld.com ។
​ជម្រើស​មួយទៀត​នៅ​ភោជនីយដ្ឋាន 2Pangea គឺ​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​បម្រើ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​។ កម្មវិធី​ប្រូ​ម៉ូ​សិន​បច្ចុប្បន្ន គឺ អ្នក​ញ៉ាំ​ទី ២ ចំណាយ ៨$ ប៉ុណ្ណោះ ហើយ​អ្នក​អាច​ញ៉ាំ​ប៊ុ​ហ្វេ​បង្អែម​នៅ 2Pangea ម្នាក់ ១២$ ប៉ុណ្ណោះ​។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​អយ​ស្ទ័​រ​ស្រស់ៗ សូម​អញ្ជើញ​ទៅកាន់​ភោជនីយដ្ឋាន ៦ កន្លែង​ពី​ឥឡូវនេះ​រហូតដល់​ចុងខែ​មីនា​។ ណាហ្គា​វើ​លដ៍ មាន​អយ​ស្ទ័​រ​មកពី​ប្រទេស​បារាំង កាណាដា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​អ្នក​អាច​ជ្រើសរើស​វិធី​ចម្អិន និង​ច្នៃ ១៨ បែប​ដែល​ក្នុង​មួយ​ចាន មាន ៣ គ្រាប់​តម្លៃ​ចាប់ពី ៦$ ប៉ុណ្ណោះ​។

ជាមួយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ អ្នក​អាចមក​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​ដែលមាន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​នៅ​ភោជនីយដ្ឋាន The Pangea ម្នាក់ ១៨,៩៩$ ប៉ុណ្ណោះ​។ រីករាយ​ពិសា​ម្ហូប​ខ្មែរ​មកពី​ទូទាំងប្រទេស​កម្ពុជា​អមដោយ​ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ដោយផ្ទាល់​។ ម្ហូប​បុណ្យចូលឆ្នាំ​ខ្មែរ​ពិសេស មានដូចជា សម្ល​ខ្មែរ បន្លែ​សុខភាព ម្ហូប​ចម្បង និង​បង្អែម​ដែល​មាននៅ​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក ភោជនីយដ្ឋាន​Indochine និង​ភោជនីយ ដ្ឋាន​ក្រោម​ដី Food Pavilion តម្លៃ​ចាប់ពី ៤$ ក្នុង​ម្ហូប​មួយ​មុខ​។

​ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយ​ការសម្តែង​សិល្បៈ​ផ្ទាល់​ទូទាំង​ណាហ្គា​វើ​លដ៍ រួមទាំង​ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ចាប់ពី​ម៉ោង​៥​ល្ងាច​រៀងរាលថ្ងៃ​។ ជាមួយ​ម្ហូប​រសជាតិ​ដើម​លំដាប់​ពិភពលោក និង​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរបែប ណាហ្គា​វើ​លដ៍​គឺជា​មណ្ឌល​កម្សាន្ត​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក៕B/