ម​គ្គុ​ទេស​ទេសចរណ៍​ភាសា​ចិន​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ ជិះឡាន​មក​វ៉ៃ រួច​រត់​គេចខ្លួនបាត់​

1353
ចែករម្លែក

ដោយ​៖ គូលែន / សៀមរាប​៖ ម​គ្គុ​ទេស​ទេសចរណ៍​ភាសា​ចិន​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ជាមួយ​រថយន្ត​មួយគ្រឿង ដោយ​ធ្វើដំណើរ​ពី​ទិស​ត្បូង​មក​ទិស​ជើង ត្រូវបាន​ជនដៃដល់​ជិះ​រថយន្ត​ចុះមក​វ៉ៃ រួច​រត់គេច​បាត់ តែ​ដល់ពេល​ឃាត់​រថយន្ត​បង្ក​បាន​ហើយ ស្រាប់តែ​មិនមែនជា​ជនបង្ក​ទៅវិញ​។ ហេតុការណ៍​វ៉ៃ​មនុស្ស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវភ្លោះ​លោកតា​ណឺ​យ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ ទៀ ប៊ុន​សេង ភេទ​ប្រុស មុខរបរ​ម​គ្គុ​ទេស ទេសចរណ៍​ភាសា​ចិន មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ កំពត 1A 1449 ដោយ​បើកបរ​ពី​ទិស​ត្បូង​មក​ទិស​ជើង ស្រប​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ម៉ាក Lexus R300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3Q 8905 ជិះ​តែម្នាក់ឯង​។ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ធ្វើការ​បំ​រ៉ុង​ត្រឡប់ទៅផ្ទះ ហើយ​បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​កញ្ចក់ ចង្អុលមុខ​ខ្ញុំ ហើយ​ប្រាប់ថា ម្ត៉េ​ច​ហែង ចង់​លួច​ឡាន​អញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បន្ទាប់មក​ជនបង្ក​ដែល​ជិះឡាន​ក៏បាន​ចុះមក​យក​មួក​ការពារ​ដែល​ខ្ញុំ​ពាក់​នោះ មក​វាយ​ខ្ញុំ​តែម្តង រួច​ជិះ​រថយន្ត​ទៅមុខ ហើយ​បត់​មកវិញ​រួចមក​វាយ​ខ្ញុំ ត្រូវ ២​ទៅ​៣​ដៃ ចំ​កណ្តាល​មុខ ពេលនោះ​រូបខ្ញុំ ក៏បាន​តដៃ​វិញ ខណៈ​ពេលនោះ​ជនបង្ក​ឃើញ​សមត្ថកិច្ច​មកដល់​ក៏​បើករថយន្ត គេចខ្លួន​ទៅ​បាត់​តែម្តង​។ ខណៈពេល​នោះ ត្រូវបាន​សមត្ថកិច្ច តាម​ប្រមាញ់​ឃើញ​រថយន្ត​ជនបង្ក នៅមុខ​ភោជនីយដ្ឋាន ជូរ​ហេង​ហេង ក្នុង​សង្កាត់​ស្លក្រាម រួច​យកមក​សួរនាំ ប៉ុន្តែ​នៅក្នុង​ឡាន​នោះ​បែរ​មនុស្ស​ផ្សេង​ទៅវិញ បើតាម​សម្តី​របស់​សមត្ថកិច្ច បាន​លួច​ប្រាប់ថា ជនបង្ក​និង​ជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​មុខសញ្ញា​ចាស់​របស់​សមត្ថកិច្ច កំពុង​តាមរក​នោះ គឺជា​បក្ខពួក​តែមួយ ព្រោះ​ជនបង្ក​បាន​ជិះ​រថយន្ត ទៅ​ប្តូរ​យក​ម៉ូតូ​ពី​ពួកម៉ាក នៅ​ម្តុំ​ផ្សារលើ​ធំថ្មី ដើម្បី​យកទៅ​ទុក បន្លំ​ភ្នែក​សមត្ថកិច្ច​។​

​លោក​វរសេនីយឯក ដួង សុខា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​បញ្ជាក់ថា មុនដំបូង​សមត្ថកិច្ច​យើង​ស្មានតែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ លុះដល់​ពេល​ចុះ​មកដល់​គឺ ជា​រឿង​ហិង្សា (​បង្ក​របួស​ស្រា​ម​) ដោយមាន​ស្ថាន​ទំងន់ទោស​ទៅវិញ​។ ដូច្នេះ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​យកមក​សួរនាំ ប៉ុន្តែ​ពេល​ឃាត់​បាន​រថយន្ត បែរជា​ជនរងគ្រោះ ថា មិនមែន​ជនបង្ក​ដែល​វាយ​គាត់​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា ជន​ដែល​ឃាត់ខ្លួន​បាន​និង​រថយន្ត​បង្ក​មាន ឈ្មោះ ចាន់ វណ្ណា ភេទ​ប្រុស​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ជិះ​រថយន្ត​បង្ក​ម៉ាក​Lexus R300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3Q 8905​។ ប៉ុន្តែ​សមត្ថកិច្ច​បានឱ្យ​ត្រឡប់​ទៅវិញ​ហើយ ព្រោះ​មិនមែនជា​អ្នក​វាយ​ជនរងគ្រោះ​នោះទេ​។ ចំណែក​ជនបង្ក​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​ដឹក​ភ្ញៀវ​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា ជន​ដែល​សមត្ថកិច្ច​ចាប់​មក​ច្រឡំ​នោះ កំពុង​ផឹកស៊ី​នៅ​អង្គរ​ឃ្យុ​ង​យូ ដល់​ជនបង្ក ខ​ល ទៅ ឱ្យ​យក​ម៉ូតូ​មក​ប្តូរ​យក​ឡាន​នៅមុខ​ផ្សារលើ​ធំថ្មី ដើម្បី​យក​ឡាន​បង្ក​ទៅ​ទុក ប៉ុន្តែ​បែរជា​មិនបាន​យកទៅ​លាក់ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​។​បច្ចុប្បន្ន រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បីឱ្យ​ជនបង្ករ​ចូលខ្លួន​មក​ដោះស្រាយ​៕ L