ម​ន្ត្រីៈ​ទឹកជំនន់​ឆ្នាំនេះ វិស័យ​ចិញ្ចឹមសត្វ​គ្រប់គ្រង​សភាពការណ៍​បានល្អ​ជាមុន​

1036
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ទឹកជំនន់​ជាច្រើន​ខេត្ត​ក្នុងឆ្នាំនេះ​បាន​ប៉ះពាល់​ទៅលើ​វិស័យ​មួយចំនួន​ដូចជា​ការ​ខូចខាត​ប្រព​ន្ធ័​ផ្លូវថ្នល់ ផលដំណាំ​និង​ភូមិករ​មួយចំនួន​បាន​លិចលង់​។​ក៏ប៉ុន្តែ​សត្វពាហនៈ រួមទាំង​សត្វ​ចិញ្ចឹម ជ្រូក មាន់ ទា​មិនបាន​ខូចខាត​ឬ​រង គ្រោះ ដោយសារ​ជំងឺ​កើតឡើង​ក្រោយពេល​ទឹកជំនន់​នោះទេ​។​នេះ​ដោយសារ​ការត្រៀម​ទុល​ចា​មុន​បានល្អ​។​

លោក​សេន​សុវណ្ណ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ(រូបឯកសារ)

​លោក​សេន​សុវណ្ណ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៧​ខែសីហា​ថា​ដោយសារ​យើង​ក្តាប់​សភាពការណ៍​ពី​គ្រោះធម្មជាតិ​នឹង​កើតឡើង​ទុកជាមុន​និង​បានកំណត់​គោលដៅ​នៃ​ហានិភ័យ​នៅ​តំបន់​ខេត្ត​មួយចំនួន​យើង​បាន​អន្តរាគមន៍​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​សត្វ​គោក្របី​,​ជ្រូក​ទុកជាមុន​តាំងពី​ខែមិថុនា​មកម្ល៉េះ​។​ពិសេស​ខេត្ត​ដែល​យើង​ដឹងថា​នឹង​ជួប​គ្រោះទឹកជំនន់​ដូចជា​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​ជាដើម​។​

​លោក​បន្តថា​មិន​ត្រឹម​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជាមុន​នោះទេ​គឺ​យើង​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សំរាប់​រំដោះ​ឬ​ជម្លៀស​សត្វ​ទាំងអស់​ឲ្យ​រួច​ពី​ភាព​លិចលង់​ពេល​ទឹកជំនន់​។​

​លោក​អគ្គនាយក​បាន​ប្រាប់ថា​បើទោះបីជា​ចំនួន​វ៉ាក់សាំង​បូស​ខ្យល់​និង​សារ​ទឹក​មាន​ចំនួន​តិច​មិន​ស្មើ​ទៅនឹង​បរិមាណ​នៃ​កំណើន​សត្វ​គោក្របី​និង​ជ្រូក​ដែល​ចេះតែ​កើន​ជា​រៀងរាល់ឆ្នាំ​ក៏ពិតមែន​តែ​៨០​ភាគរយ​នៃ​វ៉ាក់សាំង​គឺ​យើង​បាន​យកទៅ​ប្រើប្រាស់​នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ដែល​នឹង​កើតមាន​ពេល​ជួប​គ្រោះទឹកជំនន់​ឬ​គ្រោះ​ធម្មជាតិ​អ្វីមួយ​។​ដោយសារ​យើង​មាន​យុទ្ធសាស្ត្រ​បែបនេះ​ទើបបាន​ទ្រោល​សភាពការណ៍​គ្រប់គ្រង​សុវត្ថិភាព​សត្វ​មិន​ឲ្យ​បាត់បង់​និង​រងគ្រោះ​ដោយសារ​ជំងឺឆ្លង​ឡើយ​មកទល់ពេលនេះ​។​

​តាម​តួលេខ​ចំនួន​គោក្របី​មាន​ជាង​បួន​លាន​ក្បាល​ហើយ​។​សត្វ​ជ្រូក​មាន់​ថា​ក៏​កើន​ដោយសារ​តម្រូវការ​ទីផ្សារ​ចេះតែមាន​ច្រើន​។​អ្នក​ចិញ្ចឹមសត្វ​ទូទៅ​ក្នុងស្រុក​កាន់តែ​មានការ​កើន​ដោយសារ​តម្លៃ​ទីផ្សារ​មាន​ស្ថិរភាព​រក្សា​តុល្យភាព​តម្លៃ​មាន​លំនឹង​បានល្អ​៕សរន

.​សកម្ម​ភាពចុះ​ចាក់​វ៉ាក់សាំង ដល់​សត្វពាហនៈ​

#