ម​ន្ត្រីៈ សូម​ជនពិការ និង ន​យោជក ទាក់ទង​នាយកដ្ឋាន​ជនពិការ ដើម្បី ទទួលបាន​ការងារ​

207
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានផ្តល់​អនុសាសន៍​ដ​ល់​ជន​មាន​ពិការភាព និង ន​យោជក​ថា ជន​មាន​ពិការភាព​ទាំងអស់​ដែល​មានបំណង​ស្វែងរក​ការងារ​ធ្វើ ក៏ដូចជា​ន​យោជក​ទាំងឡាយ​ដែលមាន​បំណង​ចង់​ស្វែងរក​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ឱ្យ​សមស្រប និង មាន​ប្រសិទ្ធភាព សូមកុំ​ស្ទាក់ស្ទើរ ទាក់ទង​មក​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ , រដ្ឋបាល​សិទ្ធិ​ជនពិការ ឬ មន្ទីរ​សង្គមកិច្ច គ្រប់​រាជធានី​ខេត្ត យើង​មាន​បណ្តាញ​នៅ​ទូទាំងប្រទេស មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​បណ្តុះបណ្តាល និង ផ្គូរ​ផ្គង​ការងារ​រវាង​ជន​មាន​ពិការភាព និង តម្រូវការ​របស់​ស្ថាប័ន


​លោក យៀប ម៉ាលី ថ្លែង​បើកឱកាស​យ៉ាង​ទូលាយ​បែបនេះ នាឱកាស​ចូលរួម​ក្នុង​វេទិកា​ការងារ​ជន​មាន​ពិការភាព ២០១៩ រៀបចំ​ដោយ អង្គការ​បុគ្គល​សារវន្ត​កម្ពុជា នៅឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ នា​រសៀល​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ ដែល​ក្នុង​វេទិកា​នេះ មានការ​ចូលរួម​ដោយ​ជន​មាន​ពិការភាព តំណាង​ក្រុមហ៊ុន​ឯកជន​ន​យោជក និង អង្គការ​រដ្ឋាភិបាល និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ជាជាង ១០០ នាក់ ផ្តោះ​ប្តូរ​យោបល់​អំពី​ផលវិបាក និង ភាពងាយស្រួល ក៏ដូចជា​ដំណោះស្រាយ​ទាំងឡាយ ដើម្បី ឱ្យ​ជន​មាន​ពិការភាព​ដែលមាន​បំណង​រក​ការងារ​ធ្វើ ទទួលបាន​ការងារ​ស​ម​ស្រប ហើយ​ន​យោជក ក៏​នឹង​ទទួលបាន​ជន​មាន​ពិការភាព ចូល​បម្រើ​ការងារ​មាន​ប្រសិទ្ធភាព​ស្របតាម​តម្រូវការ ។​


​លោក យៀប ម៉ាលី​ណូ បាន​បន្ថែមថា អ្វីដែល​សំខាន់បំផុត​នោះ គឺ​សូម​ជន​មាន​ពិការភាព ត្រូវ​ត្រៀប​ចំ​ខ្លួន ត្រៀមខ្លួន ដើម្បី ងាយស្រួល​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ផ្តល់​ការបណ្តុះបណ្តាល ក៏ដូចជា​ផ្គូរ​ផ្គង​ការងារ​ជូន​ប្រកបដោយ​ប្រសិទ្ធភាព ។​
​លោក អ៊ូច និមល នាយក អង្គការ​បុគ្គល​សារវន្ត​កម្ពុជា បានឱ្យដឹ

ងថា វេទិកា​នេះ រៀបចំឡើង ដើម្បី ផ្តល់ឱកាស​ដល់​ជន​មាន​ពិការភាព ន​យោជក តំណាង​ស្ថាប័នរដ្ឋ រោងចក្រ​សហគ្រាស​វិស័យ​ឯកជន ជួបគ្នា​ដោយផ្ទាល់ ដើម្បី ចែករំលែក​ព័ត៌មាន អំពី​ឱកាស​ការងារ និង ដក​បទពិសោធន៍​ពី​ការទទួលបាន​ការងារ ដើម្បី ផ្លាស់ប្តូរ​យោបល់ នៃ របៀប​ទទួលបាន​ជោគជ័យ និង ជំនាញ ដើម្បី ទទួលបាន​ការងារ​ធ្វើ សម្រាប់​ជន​មាន​ពិការ និង តម្រូវការ​របស់​ន​យោជក ហើយក៏​ក្នុង​បំណង​ដើម្បី ធ្វើឱ្យ​វេទិកា​នេះ​ក្លាយជា​ផ្នែក​មួយ នៃ វេទិកា​ថ្នាក់ជាតិ លើ​វិស័យ​ការងារ​សម្រាប់​ជន​មាន​ពិការភាព ។​


​លោក អ៊ូ និមល បាន​បន្ថែមថា នៅ​ឆ្នាំ ២០១៩ មាន​ជន​មាន​ពិការភាព​ចំនួន ១៦៥ នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ក្នុងការ​ស្វែងរក​ការងារ តាមរយៈ អង្គការ​បុគ្គល​សារវន្ត​កម្ពុជា ហើយ​ក្នុងនោះ ជន​មាន​ពិការភាព​ចំនួន ៨៨ នាក់ ទទួលបាន​ការងារ​ធ្វើ​នៅក្នុង​ស្ថាប័នឯកជន ដូចជា​ផ្នែក​គណនេយ្យ ផ្នែក​កាត់ដេរ និង ផ្នែក​លក់​តាម​អន​ឡាញ​ជាដើម ហើយ​ក៏មាន​និស្សិត​ចំនួន ១៥ ទទួល​ការឧបត្ថម្ភ​ពី​អង្គការ​ផងដែរ ៕ Kh

លោក យៀប ម៉ាលី​ណូ ( ទី ៣ ពីស្តាំ ) ថ្លែង​នៅក្នុង​វេទិកា​ការងារ​ជន​មាន​ពិការភាព ២០១៩ ( ​រូបៈ មេសា​ )
លោក អ៊ូច និមល នាយកអង្គការបុគ្គលសារវន្តកម្ពុជា ( រូបៈ មេសា )
អ្នកចូលរួម​ក្នុង​វេទិកា​ការងារ​ជន​មាន​ពិការភាព ២០១៩ ( ​រូបៈ មេសា​)