ម​ន្ត្រីៈ ឧបករណ៍​វាយតម្លៃ​ប្រភេទ​និង​ក​ម្រឹត​ពិការភាព​មានតម្លៃ​ខ្លាំងណាស​

498
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក ញ៉ឹក​វណ្ណា​រ៉ា បានលើកឡើង​អំពី​សារសំខាន់ នៃ ឧបករណ៍​វាយតម្លៃ​ពិការភាព​ថា ឧបករណ៍​វាយតម្លៃ​ប្រភេទ និង ក​ម្រឹត​ពិការភាព ដែល​អាចអនុវត្ត​បាន​នៅ​សហគមន៍ មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ជំរុញ​ការធ្វើ​អត្តសញ្ញាណ​កម្ម ជន​មាន​ពិការភាព​ក្រីក្រ ដើម្បី ទទួលបាន​ការឧបត្ថម្ភ​របប​គោលនយោបាយ​ពី​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង ឆាប់រហ័ស


​លោក ញ៉ឹក វណ្ណា​រ៉ា ថ្លែង​បែបនេះ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ ស្តីពី​ឧបករណ៍​វាយតម្លៃ​ប្រភេទ និង ក​ម្រឹត​ពិការភាព តាម​គំរូ​បែប​សង្គម និង សិទ្ធិ​ជា​មូលដ្ឋាន ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ និង ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ ។​


​លោក កែវ អូ​លី ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ បាន​លើកឡើងថា ចាប់ពី​ឆ្នាំ ២០១៧ មក តាមរយៈ​ក្រសួងផែនការ និង ក្រសួង​សង្គមកិច្ច បាន​ដំណើរការ​បន្ស៊ី​គ្នា​នូវ​ផែនការ ពិសេស​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បាន​សហការ​ទាំង​ការរៀបចំ​ផែនការ ចែករំលែក​ទិន្នន័យ និង បច្ចេកវិទ្យា ការចែករំលែក​បទពិសោធ​ន៍ នៃ ការធ្វើ​អត្តសញ្ញាណ​កម្ម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង ជាពិសេស​ការបញ្ចូល​ក​ម្រ​ង​សំណួរ​ពិការភាព​សំខាន់ៗ​ទៅក្នុង​កម្រង​សំណួរ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។​


​លោក ញ៉ឹក វណ្ណា​រ៉ា បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ ២០១៦ មក ក្រសួង​សង្គមកិច្ច បានធ្វើ​អត្តសញ្ញាណ​កម្ម និង បានផ្តល់​របប​គោលនយោបាយ​ជូន​ជន​មាន​ពិការភាព​ក្រីក្រ​ចំនួន ១១.៦២៨ នាក់ នៅក្នុង​ខេត្ត​ចំនួន ១០ គឺ​ខេត្ត ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង ប៉ៃលិន កំពង់ចាម កណ្តាល កំពង់ធំ កំពង់ស្ពឺ បាត់ដំបង់ និង ខេត្ត ពោធិ៍សាត់ ហើយ​សម្រាប់​ឆ្នាំ ២០១៩ នេះ ក្រសួង​សង្គមកិច្ច បានដាក់​ឱ្យ​ដំណើរការ​អនុវត្ត​រប​ប​គោលនយោបាយ​ចំនួន ៥ ខេត្ត​ថ្មី​បន្ថែមទៀត រួមមាន​ខេត្ត កំពត តាកែវ កំពង់ឆ្នាំង បន្ទាយ​មាន​ច័យ និង ខេត្ត ឧ​ត្ត​រ​មានជ័យ ៕ Kh