ម​ន្រី្ត​ក្រសួងបរិស្ថាន​ម្នាក់​ធ្វើអត្តឃាត​ដោយ​លោត​ពីលើ​អគារ​

715
ចែករម្លែក
អត្តឃាតជន

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រី​បម្រើ​ការងារ​នៃ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ឈ្មោះ អោម សេងហួរ អាយុប្រមាណ​ជាង ៣០ ឆ្នាំ​បានធ្វើ​អត្តឃាត​ដោយ​លោត​ពីលើ​អគារ​ទីស្តីការក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​។


​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បញ្ជាក់​តា​ម​សារ​អេឡិចត្រូនិក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ក្រោយពី​ទទួលបាន​ដំណឹង​ពី​ការធ្វើអត្តឃាត​នេះ ក្រុមមន្ត្រី​នគរបាល​ជំនាញ​ដោយ​សហការ​ជាមួយ​មន្ត្រី​ក្រសួងបរិស្ថាន​បានធ្វើ​កោសល្យវិច័យ​លើ សាកសព​និង​បញ្ជាក់ថា​លោក អោម សេងហួរ ពិតជា​បានធ្វើ អត្តឃាត​ដោយ​លោត​ពីលើ​អគារ​ទីស្តីការក្រសួង​បរិស្ថាន​មែន​។​


ប្រភព​ដដែល​បាន​បង្ហើប​ពី​មូលហេតុ​នៃ​អត្តឃាត​នេះ​ថាបើ​តាម​ប្រភព​ស្និ​ទ្ធិ លោក អោម សេងហួរ មាន​ជំងឺ​ប្រចាំកាយ​។
​លោក នេត្រ ភក្ត្រា បញ្ជាក់ថា​លោក អោម សេងហួរ ជាម​ន្ត្រី មាន​សមត្ថភាព និង​មាន​ចរិត​ស្លូតបូត​។ នេះ​គឺជា​ការបាត់បង់ ធនធានមនុស្ស​មួយរូប​។ ចំពោះ​ដំណឹង​ដ៏​តក់ស្លុត​នេះ លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង បរិស្ថាន​ទាំងអស់​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុមគ្រួសារ​សព និង​សូម​បួងសួង​វិញ្ញាណក្ខន្ធ​លោក អោម សេងហួរ បាន​ទៅកាន់​សុគតិភព​៕​សរន​