យក្ស​ប៉ា​គី​ស្ថាន ប្រកាស​ជ្រើសរើស​ប្រពន្ធ​

139
ចែករម្លែក

បុរស​មាឌ​យក្ស​ម្នាក់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន កំពុង​ប្រកាស​ស្វែងរក​នារី​ដែល​ស្ម័គ្រចិត្ត​ធ្វើជា​មិត្ត ១០០ ឆ្នាំ មិន​ប្រកាន់​មាឌ​របស់គាត់​។ បុរស​ដែល​ទទួលបាន​អ្នកគាំទ្រ​យ៉ាងច្រើន​នេះ​ត្រូវបាន គេ​ទទួលស្គាល់​រួចមកហើយ​ថា​ជា​បុរស​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ហើយ​ល្បី​ខ្ទរខ្ទា ដោយសារ​គាត់​ចងខ្សែ​ទាញ​ត្រាក់ទ័រ​រួច​យ៉ាង​ស្រួល​។
​ ​
បុរស​វ័យ ២៧ឆ្នាំ អា​បាប ឃី​ហ្សឺ ហា​យ៉ា​ត (Arbab Khizer Hayat) ដែល​បរិភោគ​កាឡូរី​រហូត ដល់​ទៅជិត ១០.០០០ កាឡូរី​ក្នុង​មួយថ្ងៃ​បាន​បដិសេធ​កូនក្រមុំ​ប្រហែល ៣០០​នាក់​រួចមក ហើយ​រហូត​មកទល់ពេលនេះ​ដើម្បី​ស្វែងរក​នារី​ដែល​ស័ក្ដិសម​នឹង​គាត់​បំផុត​។​
​ ​
​គាត់​និយាយថា នារី​ដែល​ស័ក្ដិសម​នឹង​គាត់​បំផុត​ត្រូវមាន​ទម្ងន់​ប្រហែល ១០០​គីឡូ​និង​កម្ពស់ យ៉ាងតិច ១,៩០ ម៉ែត្រ ព្រោះ​គាត់​ខ្លាច​ថ្ងៃ​ណាមួយ​មិន​ប្រយ័ត្ន​គាត់​ដេក​សង្កត់​លើ​នាង បែក​អាចម៍​៕ ប្រែ​សម្រួលៈ​ខុម​