យក្ស​អា​ហ្វ​ហ្គា​នី​ស្ថាន ទៅ​មើល​កីឡា​គ្រី​ក​ឃី​ត នៅ​ឥណ្ឌា ផ្អើល​អស់​មនុស្សម្នា​

321
ចែករម្លែក

បុរស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ម្នាក់​មាន​មាឌ និង​កម្ពស់​ដូច​យក្ស​រហូតដល់​ទៅ ២,៤៩ ម៉ែត្រ​បាន បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​អ្នកគាំទ្រ​កីឡា​គ្រី​ក​ឃី​ត (cricket)​រូបនេះ​ចុះឈ្មោះ​សម្រាក ក្នុង​សណ្ឋាគារ​នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ ទី​៥ ខែវិច្ឆិកា ប៉ុន្តែ​មិនត្រូវ​បាន​ខាង​សណ្ឋាគារ អនុញ្ញាត​ឱ្យចូល​ដោយសារតែ​ខ្ពស់​ពេក​។
​ ​
​បុរស​យក្ស​ឈ្មោះ ស្សឺ ខាន់ (Sher Khan) ដែលជា​អ្នកស្រុក​ក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ទៅ​គាំទ្រ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ប្រកួត​ជាមួយ​ក្រុម​ឥណ្ឌា West Indies ក្នុង​ក្រុង​ឡាក់ ណូ​វ (Lucknow) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស (Uttar Pradesh) ប្រទេស ឥណ្ឌា​។​
​ ​
ប៉ុន្តែ​ដោយសារ​គាត់​ខ្ពស់​ខ្លាំងពេក ទើប​គេ​មិន​អនុញ្ញាត​ឱ្យចូល​សម្រាក​ក្នុង​សណ្ឋាគារ​។ ដោយសារ​តែ​បែបនេះ គាត់​ក៏​ទៅប្ដឹង​ប៉ូលិស ហើយ​ផ្អើល​ដល់​អ្នកស្រុក​ទៅ​ចោមរោម​មើល​ដែល​សូម្បី តែ​ប៉ូលិស​ក៏​សុំ​ថតរូប​ជាមួយ​។
​ ​
​ម្ចាស់​សណ្ឋាគារ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា មនុស្ស​រហូតដល់​ទៅ​ប្រមាណ ២០០ នាក់​ផ្អើល​មក​ចោល​រោម​មើល​គាត់ ធ្វើឱ្យ​គាត់​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​៕ ប្រែ​សម្រួលៈ​ខុម​