យក្ស​អ៊ីរ៉ង់ ចុះឈ្មោះ​ចូលរួម​ការប្រកួត​ជើងឯក​វ៉ៃ​ដាក់​ទ្រុង

222
ចែករម្លែក

បុរស​មាឌ​ឌាំ​ង​សាច់ដុំ​កង់ៗ​ទម្ងន់ ១៧៧ គីឡូ​ដែលមាន​រហស្សនាម​ថា យក្ស​អ៊ីរ៉ង់ ឬ Iranian Hulk បានសម្រេច​ចិត្ត​ចូលរួម​ការប្រកួត​ជើងឯក​វ៉ៃ​ដាក់​ទ្រុង​មិន​ពាក់​ហ្អ​ង់ Bare-Knuckle Fighting Championship ហើយ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពេញ​ពិភពលោក​។
​ ​
Mixed Martial Arts (MMA) ដែលជា​ស្ថាប័ន​ប្រដាល់​វ៉ៃ​ដាក់​ទ្រុង​របស់​អាម៉េរិក បាន​ទម្លាយ​ឱ្យដឹង ជា​សាធារណៈ​ថា យក្ស​អ៊ីរ៉ង់ សា​ចា​ដ ហ្គា​ប៊ី (Sajad Gharibi) វ័យ ២៧ ឆ្នាំ​ខាងលើនេះ​មាន​កម្ពស់ ១,៨៨ ម៉ែត្រ ហើយ​គេ​គឺជា​កីឡាករ​ចុងក្រោយបង្អស់​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​នេះ​។ តាម​ការរំពឹងទុក សា​ចា​ដ ហ្គា​ប៊ី អាច​នឹង​ឈាន​ជើង​ចូល​សង្វៀន​ប្រដាល់​នៅ​ឆ្នាំ​២០២០​។
​ ​
សា​ចា​ដ ហ្គា​ប៊ី ដែល​បាន​និយាយ​កាលពី​ឆ្នាំ​២០១៦ ថា​ខ្លួន​នឹងចូលរួម​ជាមួយ​កងទ័ព​អ៊ីរ៉ង់ ដើម្បី ប្រយុទ្ធ​នឹង​ក្រុម​ភេរវកម្ម ISIS បានប្រកាស​កាលពី​ខែមករា ដើមឆ្នាំ​នេះ​ថា ខ្លួន​មានបំណង​ឈាន ជើង​ចូលក្នុង​កីឡា​ប្រយុទ្ធ​ដាក់​ទ្រុង​៕ ប្រែ​សម្រួលៈ ខុម​