យក១០ម៉ឺនដុល្លារប្រគល់ដល់គេហ​​ដ្ឋាន បុរសអ្នកឈ្នះរង្វាន់មួយរូប​

151
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ បុរសមួយរូបដែលជា អតិថិជនរបស់សែលកាត ដ៏មានសំណាងបានឈ្នះ ប្រាក់រង្វាន់១០ម៉ឺនដុល្លារ ដោយគ្រាន់តែចូលរួម ផ្ញើសារក្នុងកម្មវិធី”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ”ពីក្រុមហ៊ុនសែលកាតប៉ុណ្ណោះ។

បន្ទាប់ពីឈ្នះប្រាក់រង្វាន់នេះដែរក្រុមការងារសែលកាត កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងមកបានធ្វើដំណើរទៅធ្វើការប្រគល់រង្វាន់ ដល់គេហដ្ឋានអតិថិជនមួយរូបឈ្មោះលោក អ៊ួង សុភារិន្ទដែលមានទីលំនៅអាស័យដ្ឋានភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីធ្វើការប្រគល់រង្វាន់ធំរហូតដល់១០ម៉ឺនដុល្លារ។

ក្នុងក្តីសប្បាយរីករាយជាមួយក្រុមគ្រួសារដែលមិននឹកស្មានថាខ្លួនមានសំណាងអស្ចារ្យអាចឈ្នះរង្វាន់រហូតដល់១០ម៉ឺនដុល្លារ លោក អ៊ួង សុភារិន្ទ ដែលជាមន្រ្តីរាជការមួយរូបបានប្រាប់ឱ្យដឹងថា “ខ្ញុំមិននឹកស្មានថាបានឈ្នះប្រាក់រង្វាន់ដ៏ធំបែបនេះឡើយកាលពីមុនមក។ខ្ញុំបានផ្ញើសារផ្សងព្រេងបន្តបន្ទាប់ ប៉ុន្តែទីបំផុតកាលពីថ្ងៃទី ៩ខែមករាឆ្នាំ២០២០ស្រាប់តែបានលឺដំណឹងឈ្នះ១០ម៉ឺនដុល្លារធ្វើឱ្យខ្ញុំនឹងគ្រួសារសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនសែលកាតនៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់អតិថិជនក្រុមហ៊ុននេះ គ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះ នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕B/