យក​ក្បាល​បោក​បំបែក​ឪឡឹក ៥១ ផ្លែ​ប្រើពេល ១ នាទី បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​

944
ចែករម្លែក

​បុរស​ប៉ា​គី​ស្ថាន​ម្នាក់​បាន​បំបែក​ឪឡឹក ៥១ ផ្លែ​ជាមួយ​ក្បាល​របស់គាត់​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដ៏​ចម្លែក​។​

​វីដេអូ​មួយ​បានបង្ហាញ រ៉ា​ស៊ីដ ណា​ស៊ីម អាយុ ៣២ ឆ្នាំ​មកពី​ទីក្រុង​កា​រ៉ា​ជី បោក​ក្បាល​បំបែក​ឪឡឹក ៥១ ផ្លែ​នៅ​ចំពោះមុខ​ទស្សនិកជន ដែល​ទះដៃ​អបអរសាទរ​។​

​គាត់​ក៏បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ការបោក​ក្បាល​បំបែក​ឪឡឹក​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​នាទី ផងដែរ ដោយ​ឯតទគ្គ​កម្ម​មុន គឺ ៤៣ ផ្លែ កាន់កាប់​ដោយ​លោក តា​ហ្វ​ហ្ស៊ី អា​ម៉េ​ត មកពី​អាល្លឺម៉ង់​។​

​ឯតទគ្គ​កម្ម​ពិភពលោក​មួយ​នេះ​ត្រូវបាន​ថត​នៅ​វិទ្យាល័យ​សាធារណៈ​បៃតង​នៅ​តំបន់​សា​ហ្វៃ​សាល់ ទីក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

រ៉ា​ស៊ីដ ណា​ស៊ីម យក​ក្បាល​បោក​បំបែក​ឪឡឹក ៥១ ផ្លែ​ក្នុង​មួយ​នាទី បំបែក​ឯតទគ្គ​កម្ម​ពិភពលោក