យក​គ្រាប់​ឪឡឹក​ដាំទឹក​ក្នុង​រយៈពេល​២​ថ្ងៃ​អ្នកនឹង​ភ្ញាក់ផ្អើល​ជាមួយនឹង​ប្រសិទ្ធភាព​របស់​វា​

950

តាម​អ្នកជំនាញការ​បានឱ្យដឹង​ថា គ្រាប់​ឪឡឹក​ក៏មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព ដូច្នេះ​កុំ​គ្រវាត់​វា​ចោល ព្រោះ​វា​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដែល​អ្នក​ពុំ​នឹកស្មាន​ដល់ ។​
​ ​
​គ្រាប់​ឪឡឹក គឺ​ផ្ទុក​ដោយ​សមាស​-​ធាតុ​ជីវជាតិ​ជាច្រើន​ដូចជា​អាស៊ីត​ខ្លាញ់ ប្រូតេអ៊ីន និង​សារជាតិ​រ៉ែ​ចាំបាច់ ។ គ្រាប់ ឪឡឹក​សម្បូរ​វីតាមីន B, Thiamine, niacine, folate និង​សារជាតិ​រ៉ែ​ដូចជា ម៉ាញ៉េ​ស្យូ​ម , ប៉ូ​តា​ស្យូ​ម​, ដែក​, ស័ង្កសី​, ហ្វូ​ស​ហ្វ័​រ និង​ស្ពាន់ ។​

​វា​ក៏​សម្បូរ​កាឡូរី​មាន​ប្រយោជន៍ សម្រាប់​សុខភាព ។ គ្រាប់​ឪឡឹក​នៅ​ផ្គត់ផ្គង់​ជាតិ​សរសៃ ជំនួយ​រំលាយ​អាហារ និង​ជួយ​ព្យាបាល​ព្រូន​ក្នុង​ផ្លូវ​ពោះវៀន​។ វា​អាច​ព្យាបាល​រលាក​ថ្លើម និង​រលាក ក្នុង​សរីរាង្គ ។ គ្រាប់​ឪឡឹក​ត្រូវបាន​ចាត់ ទុក​មាន​ផ្ទុក​សារជាតិ Citrulline និង​អាច​ដើរតួនាទី ដូចជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​រំញោច​ពង្រីក​សរសៃឈាម និង​ប្រសិទ្ធភាព​សកម្ម ក្នុងករណី​លើស ឈាម និង​អសកម្ម​ភាព​ផ្លូវភេទ ។​

​ដើម្បី​ប្រើប្រាស់​ជា​អតិបរមា​នូវ ផលប្រយោជន៍​របស់​គ្រាប់​ឪឡឹក​, អ្នក ត្រូវ​ចម្អិន​ឆ្អិន​, កិន ។ ខាងក្រោម​នេះ​ជា វិធី​ដាំ​គ្រាប់​ឪឡឹក​យក​ទឹក​ទទួលទាន ។​
​ ​
​យក​គ្រាប់​ឪឡឹក​ប្រមាណ​២០ ទៅ​៣០​គ្រាប់​កិន​ឱ្យ​ម៉ដ្ឋ ដាំ​ពុះ​១៥​នាទី ជាមួយនឹង​ទឹក​២​លីត្រ ។ បរិមាណ​នេះ គ្រប់​សម្រាប់​ប្រើប្រាស់​២​ថ្ងៃ​។​អ្នក​គួរ​ផ្អាក ទទួលទាន​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​៣ ។​

​អនុវត្តន៍​ក្នុង​រយៈពេល​ប៉ុន្មាន សប្តាហ៍​អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​យ៉ាង ច្បាស់លាស់ ៕ ប្រែសម្រួល: រតនៈ