យក​ទារក​ទើប​កើ​តទៅ​ផ្ញើ​អ្នកដើរ​ទិញ​ម្ហូប​ហើយ​ម្ដាយ​គេចខ្លួនបាត់​

781
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​វ័យ​ក្រោម​២០​ឆ្នាំ​ម្នា​ក់បាន​យក​ទារក​ទើបនឹង​កើត​បាន​៥​ថ្ងៃ​ទៅ​ផ្ញើ​នឹង​ស្ត្រី​ម្នាក់​ជា​អ្នក​អ្នក​ដើររក​ទិញ​ម្ហូប​បែ​ម្តាយ​ទារក​នោះ​គេចខ្លួន​បាត់អស់​រយៈ​ពេល​១​ម៉ោង​ចាំ​បាត់ៗ​ទើប​ឆោឡោ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​នៅមុខ​រោងចក្រ​បឺ​រី​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា​មុន​ភ្ញាក់ផ្អើល​ស្ត្រី​វ័យក្មេង​មាន​អាយុ​ក្រោម​២០​ឆ្នាំ​បាន​ពកូន​ទើប​កើតមក​ចូល​កន្លែង​លក់ដូរ​មុខ​រោងចក្រ​បឺ​រី​។​ដឹងថា​យ៉ាងដូចម្តេច​ឬ​មាន​បញ្ហា​អ្វី​បែ​ជា​យក​ទារក​ដែល​ទើបនឹង​កើត​ទៅ​ផ្ញើ​ស្ត្រី​ម្នាក់​ក្នុង​ដើររក​ទិញ​ម្ហូប​ឲ្យ​ជួយ​ព​មើល​គាត់​ប្រាប់ថា​ទៅរក​ទិញ​មួក​មួយ​ភ្លែត បែ​ជា​គេចខ្លួនបាត់​រហូត ។​

​តាម​ស្ត្រី​ឈ្មោះ ឱម ពៅ អាយុ​៣៨​ឆ្នាំ មាន​ប្តី​ឈ្មោះ ឡូយ ភួ​ន អាយុ​៣៧ មុខរបរ​រត់​ឌុប ស្នាក់នៅ​ផ្ទះជួល​ទល់មុខ កន្លែងកើតហេតុ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​ពងទឹក ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា គាត់​ទើប​កូនខ្ចី​លើកទីមួយ បាន​១៧​ថ្ងៃ​ហើយ បានកូន​ស្រី ។​មុន​កើតហេតុ នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ គាត់​បាន​មករក​ទិញ​ម្ហូប ខណៈដែល​ដើរ​មកដល់​កន្លែង​លក់​ត្រី ក៏​ជួប​ស្ត្រី​វ័យក្មេង​ម្នាក់ អាយុ​១៧-១៨​ឆ្នាំ​តែប៉ុណ្ណោះ​បីកូន មក​និយាយ​ពឹង​ឲ្យ​ជួយ បីកូន​ឲ្យ​គាត់​បន្តិច​។​

​ស្ត្រី​វ័យក្មេង​រូបនោះ​ក៏បាន​បញ្ជាក់​ដែរ គាត់​ទើប​សម្រាលកូន​បាន​៥​ថ្ងៃ​ទេ គាត់​ទៅរក​ទិញ​មួក​មួយ​ភ្លែត​ទេ គ្រាន់តែ​ហុច​ទារក​ខាងលើ​ឲ្យ​ជួយ​បី​ហើយ ក៏​ដើរទៅ​បាត់​ដោយ​ថា ម្តាយ​ក្មេង​ទៅរក​ទិញ​។​ស្ត្រី​ដូចគ្នា​ចេះ​យក​អសារ​គ្នា កូនខ្ចី​ដូចគ្នា មាន​ទាំង​សម្ភារៈ កំប៉ុង​ទឹកដោះគោ​ផង មួយថង់​ដៃ​យួរ សុខចិត្ត​ទៅ​អង្គុយ​បីកូន​តូច មើល​ជូន​ស្ត្រី​វ័យក្មេង លើ​គ្រែ លក់ដូរ​ដែល​ទំនេរ ក្បែរ​នោះ ។

ដោយ​ចាំ​បាត់ៗ អស់​រយៈពេល​១​ម៉ោង​ទៅហើយ នៅ​ម៉ោង​៦​គត់ មិនឃើញ​ម្តាយ​ទារក​រូបនេះ​វិល​មក​យក​កូន​វិញ​សោះ មិន​អស់ចិត្ត ដើរទៅ​អើតមើល​កន្លែង​លក់​មួក តែ​មិនឃើញ ទើប​នាំគ្នា​ឆោឡោ ផ្អើល​ទាំង​សន្តិសុខ ទាំង​ប៉ូលីស​មូលដ្ឋាន​ចុះទៅ​សាកសួរ​ដល់​កន្លែងកើតហេតុ ក៏​រក​ម្តាយ​ក្មេង​មិនឃើញ មិនដឹងថា មាន​ចេតនា​យកមក​បន្លំ​លេស ផ្លុ​ង​ចោល ឬ​យ៉ាងណា ។​

​ដោយ​ចាំ​ម្តាយ​ទារក​ខាងលើ​យីរ​ពេក​ទ្រាំលែងបាន​ម្យ៉ាង​អាណិត​ក្មេង​ផង​សមត្ថកិច្ច​ហៅ​នាំ​ស្ត្រី​ទទួលបញ្ញើ​ទារក​រូបនេះ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​និង​អនុញាតិ​ឲ្យ​យក​ទារក​ម្នាក់នេះ​ជួយ​បីបាច់រក្សា​ជា​បណ្តោះអាសន្ន ជៀសវាង​ម្តាយ​ក្មេង​វិល​វិញ កើតមាន​បញ្ហា​ចោទប្រកាន់​ដោយ​ប្រការ​ណាមួយ ៕S/​

​យក​ទារក​ទើប​កើ​តទៅ​ផ្ញើ​អ្នកដើរ​ទិញ​ម្ហូប​ហើយ​ម្ដាយ​គេចខ្លួនបាត់​