យក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​និង​គ្រួសារ​ជួប​អគ្គិភ័យ​

356
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ​២០១៩​នេះ​បាន​ចាត់​ឱ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោកស្រី ភួង​សារី​លេខា​គណៈកម្មាធិការ​សាខា​នាំយក​អំណោយ​មនុស្សធម៌​។​

​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី ២២ ខែ កក្កដា​ឆ្នាំ​២០១៩​នៅ​ឃុំ​ត្នោត​ស្រុក​កំពង់រោទិ៍​រងគ្រោះ​ធ្ងន់​៤​ខ្នង​ខូចខាត​ស្រាល​៧​ខ្នង​។​នៅ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​រងគ្រោះ​ធ្ងន់​១​ខ្នង​និង​នៅ​ឃុំ​ព្រៃ​តា​អី​ស្រុក​ស្វាយទាប​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ ១​ខ្នង​។​

​លោកស្រី​បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កាកបាទក្រហមកម្ពុជា​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​កម្ពុជា​ចុះជួយ​ជានិច្ច ។

អំណោយ​ដែល​បាន​ចែកជូន​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ទទួលបាន ៖ អង្ករ ៥០ គ​.​ក្រ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ១ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៤០០.០០០ រៀល ។​

​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ១២ គ្រួសារ​៖ សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្ល ២ ក្រណាត់​កៅស៊ូ​តង់ ១ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ២០០,០០០ រៀល​។​សម្រាប់​គ្រួសារ​រងគ្រោះ​ស្រាល​ទទួលបាន​ថវិកា​៥០,០០០​រៀល​សម្រាប់​ទិញ​សម្ភារៈ​ជួសជុលផ្ទះ​ឡើងវិញ ៕S/​