យក iPhone XS និង XS Max ទៅ​ទម្លាក់​សាកល្បង លទ្ធផល​ពិតជា​ខ្លាំង​បស់​គេ​មែន​

814

iPhone XS និង XS Max រួម​ទាំង​ម៉ូដែល XR ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Apple។ iPhone XS និង XS Max នៅ​ប្រើ​កញ្ចក់​នៅ​ឡើយ​ ត្បិត​មាន​ការ​ពង្រឹង​លក្ខណៈ​សម្បត្តិ​គ្រឿង​ក្នុង​មួយ​ចំនួន។

Apple បញ្ជាក់​ថា iPhone XS ​ជា​ស្មាតហ្វូន​មាន​កញ្ចក់​ធន់​ជាងគេ​។ វីដេអូ​តេស្ត​មួ​យ​បាន​សាកល្បង​ពី​ការ​ទម្លាក់ ​iPhone XS និង XS Max ក៏​ដូចជា iPhone X ​ឃើញ​ថា Apple បាន​ប្រឹងប្រែង​ពង្រឹង​នូវ​គុណភាព​ធន់លើ​ផលិតផល​របស់​ខ្លួន​។

iPhone XS និង XS Max មិន​ត្រឹម​តែ​នៅ​អាច​ប្រើ​បាន ពី​ការ​ទម្លាក់កម្ពស់ ៣ ទៅ​ ៦ហ្វីត ប៉ុណ្ណោះ​ទេ លោហៈអ៊ីណុក​អោប​តួ​ទូរសព្ទ សឹង​មើល​មិន​ឃើញ​ស្នាម​ឆ្កូត​។

គួរ​បញ្ជាក់​ដែរ​ថា៖ ការ​សាកល្បង​នេះ​អាច​ទទួល​​លទ្ធផល​ខុស​គ្នា អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង៕

វីដេអូ៖

ប្រភព៖ Bgr ប្រែ​សម្រួល៖ ប៊ុនធឿន/sn