យន្តហោះឯកជនប្រណីតតម្លៃ១១០លានដុល្លារនេះស្រស់ឆើតឆាយពេកមើលទៅដូចជាផ្ទះខុនដូជាជាងយន្តហោះ

341
ចែករម្លែក

យន្តហោះឯកជនប្រណីតមួយត្រូវបានបង្ហាញជាមួយផ្ទៃខាងក្នុងឆើតឆាយពេកមើលទៅដូចជាខុនដូជាជាងយន្តហោះ។

យន្តហោះ ACJ320neo គឺជាយន្តហោះ Airbus កែច្នៃ និង ត្រូវបានបង្ហាញកាលពីថ្ងៃចន្ទទី១៦មីនាដោយក្រុមហ៊ុន Acropolis Aviation។ វាមានទំហំធំជាងយន្តហោះឯកជនប្រណីតទូទៅ ដែលផលិតដោយក្រុមហ៊ុន Gulfstream ឬ ក្រុមហ៊ុន Bombardier។

យន្តហោះតម្លៃ ១១០ លានដុល្លារនេះបំពាក់មកជាមួយបន្ទប់ម៉ាស្ទើរមួយ និង បន្ទប់ទឹកអ៊ីនស៊ូតមួយ ដែលគេនិយាយថាធំបំផុតមិនធ្លាប់មាននៅលើយន្តហោះ Airbus។

នៅលើយន្តហោះនេះធំទូលាយគ្រប់គ្រាន់សម្រាប់ឱ្យមនុស្ស ១៧ នាក់គេង និង អង្គុយបាន ១៩ នាក់។

យន្តហោះនេះអាចហោះបាន ៩.៦៥៦ គីឡូម៉ែត្រពេលចាក់សាំងពេញធុង ដែលនេះមានន័យថា វាអាចហោះមិនបាច់ឈប់រវាងតំបន់នានាដូចជា ញូវយ៉កនិងតូក្យូ ឡុងដ៍និងស៊ីអាថល ឬ ឡូសអ៊ែនជេឡេសនិងអាក់គ្លែន៕ ដោយ៖ កញ្ញាដាលីស