យន្តហោះ​កញ្ចាស់​ត្រូវគេ​ប្រែក្លាយ​ទៅ​សណ្ឋាគារ​ប្រណីត​គួរឱ្យភ្ញាក់ផ្អើល​

847

ឱ្យតែ​ចេះ​កែច្នៃ ទោះបីជា​របស់​ចាស់ៗ​ដែល​គេ​បម្រុង​យកទៅ​បោះចោល​ក៏​គង់​អាច​ប្រើប្រាស់ឱ្យមាន​ប្រយោជន៍​បាន ហើយ​ពេលខ្លះ​វា​អាច​នឹង​ស្រស់ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទៀតផង ក្រោយពី​កែច្នៃ​រួច​។​

​ជាក់ស្តែង យន្តហោះ​ដឹក​អ្នកដំណើរ​ដ៏​កញ្ចាស់​មួយគ្រឿង​ដែល​គេ​គ្រោង​យកទៅ​កម្ទេចចោលជា​ដែក​អេតចាយ​ដូច​នៅក្នុង​រូបភាព​ទាំងនេះ ត្រូវបាន​គេ​កែ​ច្នែ​ទៅជា​បន្ទប់​ធំ ឬ​ហៅថា Suite Room​នៃ​សណ្ឋាគារ​ប្រណីត​យ៉ាង​ស្រស់ស្អាត​គួរឱ្យភ្ញាក់ផ្អើល​។

​បន្ទប់​សណ្ឋាគារ​លើ​យន្តហោះ​នេះ​មានតម្លៃ​ប្រមាណ ៤០០ ដុល្លារ​អាមេរិក សម្រាប់​ការ​ស្នាក់នៅមួយ​យប់ ហើយ​វា​មាន​ទីតាំង​ស្ថិតនៅ​ក្នុងព្រៃ​ក្រាស់​នៃ​សាធារណរដ្ឋ​កូ​ស្តា រី​កា​។ វា​កំពុង​ទទួល បានការ​ចាប់អារម្មណ៍​ខ្លាំង ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ហោះហើរ​៕ ប្រែ​សម្រួលៈ ខុម​