យន្តហោះ​ចម្បាំង​ជប៉ុន​F-35​ដែល​បាត់​ត្រូវបាន​រកឃើញ​នៅ​បាតសមុទ្រ​ក្នុងពេល​ទស្សនកិច្ច​ផ្លូវការ​របស់ ដូ​ណា​ល់ ត្រាំ

628
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ឱ្យដឹង​អំពី​ផែនការ​របស់​ជប៉ុន​ក្នុង​ការទិញ​យន្តហោះ​បំបាំង​កាយ​F-35 ថ្មី​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១០៥​គ្រឿង​ខណៈ​ដែល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ជប៉ុន ខណៈ​ក្រុម​យោធា​សង្គ្រោះ​បាន​រកឃើញ​ស្លាប​និង​បំណែក​ម៉ាស៊ីន​នៃ​យន្តហោះ​ចម្បាំង​F-35​ដែល​ប្រតិបត្តិ​​ការ​ដោយ​កងទ័ពអាកាស​របស់​ប្រទេស​នេះ​ដែល​បាន​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​ឯនាយ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​Aomori នៅ​ភាគ​ខាងជើង​នៃ​កោះ​Honshu កាលពី​ថ្ងៃទី​៩​ខែ​មេសា​។​

​ដំណឹង​នេះ ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពាជាតិ លោក តាកេស៊ី អ៊ី​វ៉ា​យ៉ា​(Takeshi Iwaya )​នៅ​សន្និសីទកាសែត​មួយ​នៅ​ថ្ង​អង្គារ​ទី​២៨​ខែ​ឧសភា​នេះ​។​

​កាលពីដើម​ខែ​ឧសភា​នេះ ក្រុម​អ្នក​មុជទឹក បាន​រកឃើញ​បំណែក​នៃ​កន្លែង​អ្នកបើក​យន្តហោះ​នឹង​កំណត់ត្រា​ទិន្នន័យ​ហោះហើរ​នៅ​សមុទ្រ​នេះ ប៉ុន្តែ​វ​បាន​បាត់​កាត​ចងចាំ​(memory card)​របស់​វា ដែល​ជាហេតុ​ធ្វើឱ្យ​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ​នៅតែ​គេ​មិនដឹង​។​

​យន្តហោះ​នេះ បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​កាលពី​ខែ​មេសា ក្នុងពេល​ហោះ​ហ្វឹកហាត់​ដោយ​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ពអាកាស​Misawa នៅ​ប្រទេស​ជប៉ុន​។ សាកសព​នៃ​អ្នក​បើ​​យន្តហោះ​នេះ មិន​ត្រូវបាន​រកឃើញ​នោះទេ​៕​ប្រែ​សម្រួល​៖​សុខា

លោក ស៊ីន​ហ្សូ អាបេ (​រូប​ស្តាំ​) ត្រួតពិនិត្យ​មើល​យន្តហោះ​ចម្បាំង​F-35