យន្តហោះ​ចម្បាំង​បារាំង​៧​គ្រឿង​ចុះចត​ក្នុង​គ្រាអាសន្ន​នៅ​ឥណ្ឌូណេស៊ី​

487
ចែករម្លែក

​មន្ត្រី​អាកាសចរណ៍​ម្នាក់​បាន​និយាយកាលពី​ថ្ងៃអាទិត្យ​ទី​១៩ ខែ​ឧសភា​ថា យន្តហោះ​ចម្បាំង​ចំនួន​៧​គ្រឿង​របស់​កងទ័ពជើងទឹក​បារាំង ត្រូវបាន​បង្ខំចិត្ត​ចុះចត​ជាបន្ទាន់​​នៅ​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដោយសារ​អាកាសធាតុ​អាក្រក់​។​

​ទោះ​យ៉ាងនេះក្តី យន្តហោះ​ចម្បាំង​Dassault Rafale​ទាំងនេះ បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ខេត្ត​អា​សេ​(Aceh) នៅ​កោះ​ស៊ូ​ម៉ា​ត្រា បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​មួយ​។​

​លោក Hendro Arief​មេបញ្ជាការ​នៃ​មូលដ្ឋាន​កងទ័ពអាកាស​នៅ​ខេត្ត​អា​សេ​បាន​និយាយកាលពី​ថ្ងៃអាទិត្យ​ថា យន្តហោះ​ទាំងនេះ​បាន​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ​Charles de Gaulle នៅ​មហាសមុទ្រ​ឥណ្ឌា​។ យន្តហោះ​ទាំងនេះ បាន​ហោះ​បង្វែរ​ទិស​ទៅកាន់​មូលដ្ឋាន​កងទ័ពអាកាស​Sultan Iskandar Muda នៅ​តំបន់​Aceh Besar នៃ​ខេត្ត​នេះ​។​

​យន្តហោះ​៥​គ្រឿង​នៃ​យន្តហោះ​ទាំងនេះ បាន​ហោះ​ត្រឡប់​ទៅ​នាវា​ផ្ទុក​យន្តហោះ​នោះ​វិញ​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​យន្តហោះ​២​គ្រឿង​ផ្សេងទៀត កំពុងស្ថិត​នៅ​មូលដ្ឋាន​កងទ័ព​​អាកាស​ឥណ្ឌូណេស៊ី​នោះ​នៅឡើយ​ទេ​៕ដោយ៖សុខា/sn/Ha

កងទ័ព​ឥណ្ឌូណេស៊ី ឈរ​យាម​ការពារ​នៅ​ជិត​យន្តហោះ​មួយ​ក្នុងចំណោម​យន្តហោះ​ចម្បាំង​បារាំង​៧​គ្រឿង​ដែល​បង្ខំចិត្ត​ចុះ​ចត​ក្នុង​គ្រាអាសន្ន​ដោយ​​សារ​អាកាសធាតុ​អាក្រក់​